សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលបានឋានន្តរសក្ដិផ្កាយមាស៥ សមនឹងគុណបំណាច់បម្រើជាតិ
Heang
-

សម្តេចតេជោ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលបានឋានន្តរសក្ដិផ្កាយមាស៥ សមនឹងគុណបំណាច់បម្រើជាតិ ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានសំដែងនូវសេចក្តីរីករាយ ដែលព្រះមហាក្សត្រ បានប្រទានឋានន្តរសក្តិនាយឧត្តមសេនី យ៍ផុតលេខផ្កាយ មាស ៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺសក្តិសមនឹងគុណ បំណាច់របស់សម្ដេចទាំងពីរក្នុងកិច្ចការបម្រើជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្តីការ​គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែមីនានេះ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលបនាឋានន្តរសក្ដិផ្កាយមាស៥ នាពេលនេះ ពិជាសក្តិសម និងឆ្លយតបទៅនឹងគុណបំណាច់ដែលសម្តេចទាំងពីរបានចូលរួម​នៅ​ក្នុងកិច្ចការបម្រើជាតិ បានរួមចំណែកយ៉ាង សកម្ម ក្នុងការធ្វើឲ្យប្រទេសកម្ពុជា​មានសុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលអតីតព្រះមហាក្សត្រ ព្រះបរមរតកោដ្ឋ បានប្រទានដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប៉ុន្តែក្រោយពីសម្តេចធម្មពោធិសាល បានទទួលមរណភាពទៅ នៅសល់តែ២រូបទេ គឺសម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន។ បន្ថែមនៅថ្ងៃនេះ ដល់សម្តេចទាំងពីររូបទៀត ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សរុបមានចំនួន៤រូបហើយ ពោលគឺសម្តេចពញាចក្រី ហេង សំរិន សម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន ៕