សូមរំលឹកផងថា នៅកាលពីដើមឆ្នាំ២០២១ លោកឧកញ៉ា អ៊ឹង គីមហុង និងភរិយា លោកស្រី សុខ ស្រីអូន អគ្គនាយិកាក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច បានចាប់ផ្តើមសាងសង់ភូមិគ្រឹះផ្ទាល់ខ្លួនដ៏ស្កឹមស្កៃមួយ នៅផ្លូវ២០០៤ មានឈ្មោះថា «ភូមិគ្រឹះ ឧកញ៉ាគួរឱ្យស្រលាញ់» ចំណាយប្រាក់អស់ប្រមាណជិត ៥លានដុល្លារ ដោយមិនគិតថ្លៃដី និងបានសាងសង់រួចរាល់ ១០០% កាលខែមេសា ឆ្នាំ២០២៣។



យ៉ាងណាមិញនៅកាលពីល្ងាចថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះគេបានឃើញវិដេអូរបស់លោកឧកញ៉ា អ៊ឹង គីមហុង និងភរិយាមួយឃ្លីបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយនៅក្នុងវិដេអូនោះ គេបានឃើញ លោកឧកញ៉ា អ៊ឹង គីមហុង និងភរិយា បានពាក់គ្រឿងអល័ង្កាក្នុងតម្លៃជិត ២លាន ដុល្លារឯណ្ណោះ ដើម្បីទៅចូលរួមកម្មវិធីមង្គលការកូនប្រុសឧកញ៉ា លីម ប៊ុណ្ណា។



ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញវិដេអូបង្ហាញឈុតគ្រឿងអល័ង្ការបស់ ឧកញ៉ា អ៊ឹង គីមហុង និងភរិយា ធ្វើអោយលោកជំទាវ ហ៊ុន សុីណាត ទ្រាំមិនបានក៏បានពោលពាក្យបែបនេះនៅលើបណ្តាញសង្គមដូច្នេះថា ៖« ហើយម៉េចមានប្រយោជន៍ដល់សង្គមមែនប្រឹងផ្សាយម្លុឹងៗរាស្ត្រកំពុងតែក្រហើយចាំបាច់អួតម្ល៉េះៗអ្នកមានសម័យថ្មីអើយនេះអារ៉ាស្មាច់វាងា.ប់ទេបើវារស់វិញមិងដឹងយ៉ាងណា។ម្យ៉ាងទៀតបើវិល្លាមហ្គង់មិនជាប់គុ.កទេអួតបែបៗនេះខ្ញីបាត់ញាតិព្រះធម៌មិនទាន់ភ្លេចទេកាលនោះមានឧកញ៉ាអួតៗមានអីវិល្លាមហ្គង់ឡើងប្លន់»៕ សូមទស្សនាវិដេអូខាងក្រោម៖




