មួយរយៈចុងក្រោយមកនេះឃើញនៅតាមបណ្តាញសង្គម tiktok មានការផ្ទុះខ្លាំងមែនទែនទៅលើផ្ទះមួយខ្នងដែលម្ចាស់បានទុកចោល ហើយផ្ទះមួយខ្នងនោះត្រូវបានក្មេងៗសិស្សសាលាជាច្រើនបានចូលទៅថតលេងដោយល្បីតាមៗគ្នាថាផ្ទះនោះត្រូវខ្មោចទិញ និងខ្លះទៀតថាផ្ទះនោះមានខ្មោចជាដើម។




យ៉ាងណាមិញពីមួយថ្ងៃទៅមួយថ្ងៃឃើញកាន់តែល្បីខ្លាំងនោះ ពាក់ព័ន្ធនិងផ្ទះទុកចោលមួយខ្នងនេះត្រូវបានកូនម្ចាស់ផ្ទះបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ចាក់ដូច្នេះថា ៖« ក្នុងនាមខ្ញុំជាកូនម្ចាស់ផ្ទះ សូមជំរាបទៅដល់អ្នកដែលថាផ្ទះខ្ញុំខ្មោចទិញ ខមិនដាក់ទំនាយគ្រួសារខ្ញុំថាគ្រួរសារខ្ញុំស្លាប់អស់ទាំងគ្រួសារ ហើយអ្នកដែលថតផ្ទះខ្ញុំនិយាយពន្លឹះ គ្មានការអនុញ្ញាតពីគ្រួសាររបស់ខ្ញុំ ក្នុងពេល24/h លុបវីដេអូដែលបានថតផ្ទះរបស់ខ្ញុំហើយចេញសុំទោសជាសាធារណៈដល់គ្រួសាររបស់ខ្ញុំ បើក្នុង 24 ម៉ោងហ្នឹងខ្ញុំមិនឃើញផេកមួយណាឬក៏ អាខោនមួយណាដែលបានផុសផ្ទះរបស់ខ្ញុំមិនលុបវីដេអូទេខ្ញុំនឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ សូមអរគុណ ពីខ្ញុំកូនម្ចាស់ផ្ទះ🙏😊 @highlight ជួយស៊ែរឱ្យម្ចាស់ផេកនិងម្ចាស់អាខោនដែលបានផុសរូបផ្ទះរបស់ខ្ញុំហ្នឹងឱ្យបានឃើញហើយឱ្យគាត់លុបជាបន្ទាន់។ក្នុងរយៈពេល 24 ម៉ោង » ៕






