ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញលិខិតបំភ្លឺ បញ្ជាក់ពីមូលហេតុ ក្រោយមានអ្នកទោសម្នាក់ស្លាប់​
Heang
-

លិខិត​បំភ្លឺ​ពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ថា​៖​ជន​ជាប់​ឃុំ​ឈ្មោះ លៀប ច​ន្ថា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ដែល​ឃុំខ្លួន​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៣ បទល្មើស​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​និង​ហឹ​ង្សា​ដោយ​ចេតនា​(​ស្ថាន​ទម្ងន់ទោស​)​លួច​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សា​រ​ធាតុ​ញៀន​កម្រិត​ទោស​៣​ឆ្នាំ​រង​ទោស​បាន​រយៈពេល​១​ឆ្នាំ​០២​ខែ​២៨​ថ្ងៃ​ទោស​នៅ​សល់​០១​ឆ្នាំ​០៩​ខែ​០២​ថ្ងៃ​(​ពិរុទ្ធជន​)​។

រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ​ពុ​រុ​ទ្ធ​ជន​ខាងលើ​ពុំ​ធ្លាប់​មាន​ជម្ងឺ​រឺ​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​ម្តងណា​ឡើយ ទើប​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥​ ពិរុទ្ធជន​រូ​ន​នេះ​មាន​សភាព​ហត់​ខ្លាំង ពិបាក​ដកដង្ហើម ចុក​ឆ្អល់​ចុងដង្ហើម ក្អួត និង​ស្វាយ​ចុងដៃចុងជើង​៕