ឡានទំនើបតម្លៃមិនក្រោម ៣០ម៉ឺនដុល្លារ ខ្ទេចផ្នែកខាងមុខ ក្រោយបើកបុកគោជាច្រើនក្បាលងាប់ពេញផ្លូវ អ្នកណាទទួលខុសត្រូវចំពោះហេតុការណ៍...(មានវិដេអូ)
នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងបន្ទាប់ពី រថយន្តសេរីទំនើបមួយគ្រឿងមានតម្លៃមិនក្រោម ៣០ម៉ឺនដុល្លារទេ បានរងការខូចខាតបន្ទាប់ដោយសារតែបុកសត្វគោជាច្រើនក្បាលដែរដើរកាត់តាមដងផ្លូវ ។ បើតាមច្បាប់, ម្ចាស់គោជាអ្នកទទួលខុសត្រូវចំពោះហេតុការណ៍នេះ។


ទោះយ៉ាងណាសូមបងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិ ជាពិសេសតាមផ្លូវដែលឧស្សាហ៍ជួបគ្រោះថ្នាក់នេះ មេត្តាបង្កើនប្រុងប្រយ័ត្ន។ ពេលជួបបញ្ហាហើយ បានត្រឹមតែបាត់បង និងរងគ្រោះប៉ុណ្ណោះ ហើយបើអនុវត្តតាមច្បាប់ គឺវែងឆ្ងាយ និងម្យ៉ាងទៀតម្ចាស់គោបានត្រឹមសុំទោស ហើយប្រហែលគ្មានលទ្ធភាពសងចំពោះអ្វីដែលខូចខាតនេះឡើយ។



សូមបងប្អូនដែលមានសត្វពាហន:ទាំងឡាយ និងមានផ្ទះតាមផ្លូវជាតិ ត្រូវមើលថែ និងរឹតបណ្តឹងការដើរហើរសត្វទាំងនេះ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃលើដងផ្លូវ៕ សូមទស្សនាវិដេអូខាងក្រោម៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។