ភ្ញាក់ផ្អើលថ្មីៗនេះលោក ម៉ៃ សុគន្ធ ដែលគេស្គាល់ថាជាតារាកំំពូលទើសបានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ច្បាស់ៗថាជាRapper ទើបរះទៀតផង ។


យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់លោក ម៉ៃ សុគន្ធ នៅលើហ្វេសប៊ុកផេករបស់លោកបានរៀបរាប់ដូច្នេះថា ៖ «Rapper ទើបរះ ប្រឹងរះតិច ប្រយ័ត្នលិចទៅវិញ ធ្វើជាមនុស្ស កុំភ្លេចកំណើតណា (ចរឹកវិញ 10កុងទីណ័រ ថែម5ស្បោងទៀត ពួកម៉ាកកំសត់កម្រវា ក៏វាមិនរាប់ ដែរ )ម៉ាអាRapper តោងគ្រូល្បី » ។


ជាមួយគ្នានេះដែរតាមរយៈការបង្ហោះរបស់លោក ម៉ៃ សុគន្ធ ខាងលើនេះត្រូវបានអ្នកគាំទ្រសង្ស័យថាលោក បង្ហោះថាអោយ OGGolden - អូជីហ្គូលឌិន មូលហេតុដែលធ្វើឲ្យអ្នកគាំទ្រសង្ស័យថាលោក បង្ហោះទៅកាន់ អូជី នោះគឺដោយសារពាក្យ «ម៉ាអាRapper តោងគ្រូល្បី » ។


គួររំលឹកផងដែរថាបន្ទាប់ពី អូជី លើកពាននៅក្នុងកម្មវិធី RapperFighter មានមតិមួយចំនួនបានធ្វើការលើកឡើងទាំងមិនពេញចិត្តថា មកពីលោក Ruthko ដែលជាគ្រូរបស់ អូជី បាត់បង់ជីវិតមុនចប់កម្មវិធីនោះទេ ដូច្នេះហើយទើបគេអាណិត គេអោយ អូជី លើកពានទៅ បើមិនដូច្នេះម្ចាស់ពានគឺត្រូវបានទៅលើ RANNGO ជាក់ជាមិនខាន ។


សូមបញ្ជាក់ផងដែរថាចំពោះសំណេររបស់លោក ម៉ៃ សុគន្ធ យើងនៅមិនទាន់ដឹងច្បាស់ទេថាលោកបង្ហោះអោយតារារ៉េបរូបណាព្រោះលោកមិនបានបង្ហាញឈ្មោះ គ្រាន់តែលោកបង្ហាញតម្រុយខ្លះៗប៉ុណ្ណោះអោយមានការសង្ស័យ ហើយក៏មិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីនិងគ្នាដែររហូតដល់ថ្នាក់បង្ហោះបែបនេះ ៕



