ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ករណីលោក មាស សាវឿន និងបក្ខពួក កំពុងដើរបង្កើតរឿងដីធ្លីនៅក្រុងប៉ោយប៉ែត ហើយមានចរិតលក្ខណៈជានយោបាយបំភ័ន្តភ្នែកមហាជន ដាក់បន្ទុកដល់អាជ្ញាធរមូលដ្ឋាន។ ខណៈបុគ្គលរូបនេះ កន្លងទៅក៏ធ្លាប់មានពិរុទ្ធ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ រហូតឈានដល់ការឃុំខ្លួនដាក់ពន្ធនាគារផងដែរ។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា រដ្ឋបាលខេត្តបានទទួលពាក្យបណ្ដឹងដូចមានយោងខាងលើរបស់ លោក ស្តីពីសំណើសុំចំនួន៣ករណី៖ ទី១-ស្តីពីករណីសំណើសុំប្តឹងទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅលើទីតាំងដីទំហំ៣៣ហិកតា ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ទី២-ស្តីពីករណីសំណើសុំប្តឹងទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុនៅលើទីតាំងដីទំហំ១២ហិកតា ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៣-ស្តីពី ករណីសំណើស្នើសុំឈូសឆាយ កាយព្រំ ធ្វើរបង និងចុះបញ្ជីដីធ្លីទំហំ៣៣ហិកតា ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្ត បានចាត់ក្រុមការងារចម្រុះថ្នាក់ខេត្តដឹកនាំប្រជុំ និងដោះស្រាយជាច្រើន លើកច្រើនសា ដោយក្នុងនោះពិនិត្យឃើញថា ទីតាំងចុះបញ្ជីតាមនីតិវីធីសុរិយោដី និងចេញវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ រួចរាល់ហើយ។
ដោយសារទីតាំងដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចរាល់ហើយ គឺជាសមត្ថកិច្ចរបស់តុលាការ ដូចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអាចធ្វើការទប់ស្កាត់ និងលើកយកមកធ្វើការដោះស្រាយជូនបានទេ។ អាស្រ័យហេតុនេះ សូមលោក ស្រី សុភ័ក្ត្រ តំណាងឱ្យឈ្មោះ មាស សាវឿន ជ្រាប។
បន្ទាប់មក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ថ្មីៗនេះ តបតាមកម្មវត្ថុ និងយោងខាងលើ សូមលោក មាស សាវឿន ជ្រាបថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បាន ទទួលពាក្យបណ្ដឹងដូចមានយោងខាងលើរបស់ លោក ស្តីពីសំណើសុំជួយហាមឃាត់ និងជួយទប់ស្កាត់កុំឱ្យក្រុមជន ខិលខូចមួយក្រុមកំពុងយកគ្រឿងចក្រទៅបុកគ្រឹះធ្វើរបងរំលោភយកដីទំហំ១២ហិកតា ស្ថិតនៅភូមិចាន់គីរី សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្ត បានចាត់ក្រុមការងារចម្រុះថ្នាក់ខេត្តដឹកនាំប្រជុំ និងដោះស្រាយ ដោយក្នុង នោះពិនិត្យឃើញថា ទីតាំងដីចុះបញ្ជីតាមនីតិវិធីសុរិយោដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ រួចរាល់ ហើយថ្មីៗនេះ រដ្ឋបាលខេត្តក៏បានឆ្លើយតបទៅឈ្មោះ ស្រី សុភ័ក្ត្រ តំណាងឱ្យឈ្មោះ មាស សាវឿន តាមខ្លឹមសារលិខិតលេខ៦២៦/២៤ សជណ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ និងឈ្មោះ តេង ចាន់ភិរម្យ តំណាង ឱ្យឈ្មោះ មាស សាវឿន តាមខ្លឹមសារលិខិតលេខ៤៧១/២៤ សជណ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ រួចរាល់ ផងដែរ។ ដូចនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអាចធ្វើការហាមឃាត់ ឬទប់ស្កាត់ និងលើកយកមកធ្វើការ ដោះស្រាយជូនបានទេ។ អាស្រ័យហេតុនេះ សូមលោក មាស សាវឿន ជ្រាប។
គួររម្លឹកថា នាពេលកន្លងទៅ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏ធ្លាប់បានជូនដំណឹងដល់អ្នកសារព័ត៌មាន និងបងប្អូនសាធារណ ជនទាំងអស់ឱ្យបានជ្រាបថា នៅពេលថ្មីៗនេះ មានគេហទំព័រឈ្មោះ www.satsinnews និងអ្នកសារព័ត៌មាន ផ្សេងទៀត បានធ្វើការផ្សព្វផ្សាយតាមវេបសាយ Facebook Telegram បានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារស្រ ដៀងៗគ្នាថា “ បន្ទាប់ពីមានការសម្របសម្រួលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ករណីដីធ្លីរបស់លោក មាស សាវឿន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងលោក ញឹម ធឿង អភិបាលរងក្រុង មិនថាផ្ទះស្បូវ ផ្ទះដែក ផ្ទះថ្មសរសរឥដ្ឋ ត្រូវបានគ្រឿងចក្រវាយកម្ទេច គ្មានសេសសល់ ធ្វើឱ្យ ប្រជាពលរដ្ឋរងនូវការឈឺចាប់ បន្ទាប់ពីមានការលួងលោមថារុះរើហើយធ្វើឱ្យវិញ និងបង់សំណងការខូចខាត១០ ម៉ឺនរៀលក្នុងមួយគ្រួសារ ដែលព័ត៌មាននេះជាព័ត៌មានមិនពិតឡើយ ។
រដ្ឋបាលក្រុង សូមជម្រាបជូនថា រយៈកាលកន្លងមកលោក មាស សាវឿន ដែលមានតំណាងឈ្មោះ តេង ចាន់ភិរម្យ, យឿម មោះ, ស្រី សុភ័ក្រ និងបក្ខពួក បានកាន់ឯកសារមកទំនាក់ទំនងអាជ្ញាធរជួយរកទីតាំង ដីជូន(មិនស្គាល់ដី) ក្រោយមកខ្លួនគិតថាទីតាំងដីកំពុងមានទំនាស់ខាងលើជាដីរបស់ខ្លួន ក៏បានធ្វើការសាង សង់សំណង់បែបអាណាធិបតេយ្យ ផ្ទះហោះ ផ្ទះហើរប្រមាណជាង១០ខ្នងផ្ទះ ក្រោមរូបភាពបែងចែកដីឱ្យ និង ជួលឱ្យសាងសង់ក្នុង១ខ្នងតម្លៃ២០ម៉ឺនរៀល ប៉ុន្តែត្រូវបានអាជ្ញាធរក្រុងចុះហាមឃាត់និងបង្ក្រាប។ ក្រោយមក ទៀត ក្រុមទាំងនេះបានធ្វើការកៀរគរ លួងលោមប្រជាពលរដ្ឋស្លូតត្រង់ ខ្វះការយល់ដឹង មានជីវភាពខ្វះខាត អ្នកដែលមិនស្គាល់ប្រវត្តិដីច្បាស់លាស់ឱ្យសាងសង់ផ្ទះ រោង ខ្ទម ប្រមាណជាង៣០ខ្នង និងធ្វើរបងហ៊ុំព័ទ្ធដីជា ឡូត៍ៗជាច្រើនកន្លែង ធ្វើជាចិត្តល្អក្រោមរូបភាពបែងចែកដីឱ្យ ខ្លះលក់ទិញក្នុងតម្លៃទាប ធ្វើយ៉ាងណាឱ្យមាន មនុស្សច្រើនរស់នៅ។ ដោយមើលឃើញសកម្មភាពបែបនេះ និងតាមពាក្យបណ្តឹងម្ចាស់កម្មសិទ្ធិ(ប្លង់រឹង)ផង នោះ រដ្ឋបាលក្រុងបានដឹកនាំកងកម្លាំង អាជ្ញាធរសង្កាត់-ភូមិ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុងចុះទៅហាមឃាត់ជាលើក ហាមឃាត់ជាលើកទី២ ប៉ុន្តែក្រុមទាំងនេះពុំស្តាប់តាមការណែនាំឡើយនៅតែធ្វើសកម្មភាពបន្ត៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ៖





