សូមប្រយ័ត្នទាំងអស់គ្នា ! សុភ័ក្រ កុសុម៉ា និងក្រុមការងារចូលពេទ្យសឹងមិនទាន់ ក្រោយញាំរបស់ផ្អាប់ម្យ៉ាងធ្វើអោយនាងពុល...
Heang
-

ពិធីការិនី សុភ័ក្រ កុសុម៉ា គឺជាពិធីការិនីដែលមានភាពល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សុភ័ក្រ កុសុម៉ា ត្រូវបានគេចាត់ទុកថាជាពិធីការិនីដែលមានភាពលេចធ្លោខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែកញ្ញា មានទេពកោសល្យនិងចំណេះចំនាញច្បាស់លាស់ខាងផ្នែកសិល្បៈហេតុដូច្នេះហើយទើបកញ្ញា ត្រូវបានមហាជនជាច្រើនដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់រូបនាង ។

ដោយឡែកនៅមុននេះបន្តិច សុភ័ក្រ កុសុម៉ា បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលក្រោយតារាស្រីរូបនេះបានបង្ហោះរូបថតដេកនៅលើគ្រែពេទ្រជាច្រើសន្លឹក រួចភ្ចាប់មកជាមួយនិងសារដាស់តឿនដូច្នេះថា ៖ «ដំបូងឡើយនាងខ្ញុំគិតថាមិនចង់សរសេរផុសករណីនេះទេ ប៉ុន្តែគិតឡើងវិញនាងខ្ញុំពិតជាបារម្ភជំនួសបងប្អូនដែលបានទៅលេងកំពង់សោមហើយចូលចិត្តញាំក្តាមប្រៃក្រឡុកល្បី ដោយសារតែកាលពីថ្ងៃទី២២ ប្អូនប្រុសរបស់ខ្ញុំបានទិញក្តាមប្រៃយកមកញាំជាមួយក្រុមការងារ ៤ម៉ោងក្រោយមក នាងខ្ញុំនឹងប្អូនៗក្រុមការងារប្រហែល៥នាក់ បានធ្វើទុក រាគក្អួតមិនក្រោម១០ដង វិលមុខ អស់កម្លាំង ថប់ដង្ហើមក្តៅខ្លួន បណ្តាលអោយចូលពេទ្យវេលាម៉ោង ៤ទាបភ្លឺ មូលហេតុគឺ ពុលក្តាម ដោយការលាងសម្អាតមិនបានល្អ ពួកខ្ញុំចូលពេទ្យដល់ទៅ២ដង ទើបធូរ សំណេរមួយនេះគ្រាន់តែចង់ឲ្យ បងប្អូនមានការប្រុងប្រយ័ត្នមុនញាំក្តាមប្រៃ កុំឲ្យមានបញ្ហាដូចក្រុមនាងខ្ញុំ នេះពួកខ្ញុំទៅពេទ្យទាន់ពេល មានលទ្ធភាពព្យាបាល ចុះបើមិនទាន់ ខ្វះថវិកា ឬមិនបានដឹងថាពុល តើពួកខ្ញុំនឹងទៅជាយ៉ាងណា ? សរុបមកនាងខ្ញុំសូមផ្តាំផ្ញើទៅបងៗអាជីវករមួយចំនួនសូមពង្រឹងជាមួយគុណភាព អនាម័យជាមុនសិនមុនលក់ជូនអតិថិជន ព្រោះថាសុខភាព គឺសំខាន់ណាស់ ដែលលុយមិនអាចទិញបានទេ ។ ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានបារម្ភសួរសុខទុក្ខក្រុមការងារ និងនាងខ្ញុំ ហើយក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យទាំង២កន្លែង ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឺយ៉ាងដឹកដល់ ។ » ៕​