រុស្ស៊ីនិងចិនបញ្ជូនក្រុមសង្គ្រោះទៅភូមាបន្ទាន់ រុស្សីយន្តហោះពីរគ្រឿងជាមួយបុគ្គលិកសង្គ្រោះ និងវេជ្ជបណ្ឌិតទៅមីយ៉ាន់ម៉ាបន្ទាន់។
ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងធ្វើប្រតិបត្តិការជួយសង្គ្រោះនៅតំបន់រងគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា។ តាមការណែនាំរបស់រុស្ស៊ី គេដឹងថា ខាងសង្គ្រោះបន្ទាន់បានបញ្ជូនយន្តហោះសង្គ្រោះពីរគ្រឿងជាមួយបុគ្គលិកសង្គ្រោះ និងគ្រូពេទ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយផលប៉ះពាល់នៃការរញ្ជួយដី។



មជ្ឈមណ្ឌល "Centrospas" Air Rescue Force របស់រុស្ស៊ី ដែលគ្រប់គ្រងគ្រោះថ្នាក់ពិសេស ដោយមានបុគ្គលិកសង្គ្រោះ 120 នាក់ ក្រុមសត្វឆ្កែ ដែលបានទទួលការបណ្តុះបណ្តាលជាពិសេស វេជ្ជបណ្ឌិតមកពីស្ថាប័នសង្គ្រោះបន្ទាន់ និងខាងចិត្តវិទូក៏ត្រូវបានអមដំណើរផងដែរ។


ចំនែកចិនក៏បញ្ចូន ក្រុមជួយសង្គ្រោះមកពីខេត្តយូណានភាគនិរតីនៃប្រទេសចិន ដោយបានចាកចេញទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍កាលពីថ្ងៃសុក្រ ។ខេត្តយូណានរបស់ចិនក៏រងផលរញ្ជួយពីភូមាដែរ ដោយមានបាក់បែកអាគានិងរងរបួសមនុស្ស2 នាក់៕ ប្រភព៖ Aplus Tripz


