មហាអំណាចធំៗទាំង២នេះលេងគ្នាហើយ អាមេរិកអាចយកពន្ធចិនដល់ 104% ប្រសិនបើចិនមិនឆាប់ធ្វើរឿងមួយនេះ...
Heang
-

កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានគំរាមថានិងបន្ថែមពន្ធទៅលើប្រទេសចិនទៀតបើរដ្ឋាភិបាលក្រុងប៉េកាំងរបស់ ប្រធានាធិបតី សុី ជីងពីង មិនព្រមលុបចោលការឡើងតម្លៃពន្ធនាំចូលទៅលើឥវ៉ាន់អាមេរិក។ ប្រទេសចិនក៏បានរិះទៅលើគោលនយោបាយតម្លើងពន្ធអាមេរិកជា "ការមើលងាយផ្នែកសេដ្ឋកិច្ច"។

លោកដូណាល់ ត្រាំបាននិយាយថាបើចិនមិនលុបការឡើងពន្ធ៣៤% របស់ខ្លួនយ៉ាងយូរបំផុតនៅថ្ងៃអង្គារនេះទេ អាមេរិកនិងដាក់តម្លៃពន្ធបន្ថែមចំនួន៥០%ទៀត។

សូមបញ្ជាក់ថាមុនពេលអាមេរិកតម្លើងពន្ធ៣៤% ទៅលើទំនិញចិន អាមេរិកក៏បានតម្លើងពន្ធ២០%រួចជាស្រេចមុនហើយ នេះមានន័យថាបើសិន ប្រទេសចិនមិនដកការតម្លើងពន្ធនៅថ្ងៃនេះទេ លោកដូណាល់ ត្រាំអាចបន្ថែមពន្ធ៥០%ទៀតទៅលើចិន វានឹងធ្វើអោយពន្ធនាំចូលទៅលើទំនិញចិនឡើងដល់១០៤%៕ ប្រភព: ABC News