ស្រៀវណាស់ ! យុវជនម្នាក់បានស្លា.ប់ភ្លាមៗ ក្រោយជនល្មើ សគប់នឹងកាំបិ.ត
Heang
-

ក្រុងព្រះសីហនុ-យុវជនម្នាក់បានស្លា.ប់ភ្លាមៗ ក្រោយជនល្មើ សគប់នឹងកាំបិ ត វេលាម៉ោងជិត៤ទាបភ្លឺចូលថ្ងៃ២ឧសភា២០២៥នៅឆ្នេរអូរត្រេះសង្កាត់លេខ៤ក្រុងព្រះសីហនុ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុជនល្មើ សបានរត់គេចខ្លួន ប៉ុន្តែខាងសមត្ថកិច្ចក៍កំពុងសកម្មតាមចាប់ខ្លួនជនល្មើ សយកមកផ្តន្ទាទោសតាមច្បាប់។

តាមរបាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា ក្រោយកើតហេតុ នគរបាលជំនាញបានឃាត់ខ្លួនបក្ខពួករបស់ជនរងគ្រោះឈ្មោះ​ អ៊ុន​ សេីយទី​ ភេទប្រុស​ អា យុ១ ៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ (ស.ព)​ចំនួន០១ក្រុម​ មានគ្នាចំនួន០៥នាក់ យកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ដេីម្បីធ្វេីការសាកសួរ​ ស្រាវជ្រាវស្វែងរកជនសង្ស័យ​ ចំណែកក្រុមបក្ខពួកជនសង្ស័យមានគ្នាចំនួន០៤នាក់​ មិនទាន់ស្គាល់អត្តសញ្ញាណ​ ពេលធ្វេីសកម្មភាពរួច​ ក៏បានជិះម៉ូតូរត់គេចខ្លួនពីកន្លែងកេីតហេតុ​ ។

​ តាមចម្លើយពីក្រុមរបស់ជនរងគ្រោះឲ្យសមត្ថកិច្ចដឹងថា​ នៅមុនពេលកេីតហេតុ​ នៅវេលាម៉ោង០២​ និង០០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២៥​ ជនរងគ្រោះ​ និងបក្ខពួកបានជិះម៉ូតូចេញពីបន្ទប់ទឹកលេខ១០​ឆ្នេរអូរត្រេះ​ ទៅបន្ទប់ជួលអូរ២​ ស្ថិតនៅភូមិ៥​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ​ ពេលជិះដល់កាហ្វេប្រោន​ មិត្តភក្តិរបស់ជនរងគ្រោះបានបបួលគ្នាជិះទៅបន្ទប់ទឹកទី១០​វិញ​ ដេីម្បីទៅយកសង្សារ​ ពេលជិះជិតដល់សណ្ឋាគារ៥២០​ ក៏បានជួបជាមួយក្រុមជនសង្ស័យនៅតាមផ្លូវជិះម៉ូតូ០២គ្រឿង​ ម៉ាក​ HONDA DREAM និង​ ម៉ាក​SUZUKI NEX មានគ្នាចំនួន០៤នាក់​ ហេីយក្រុមជនរងគ្រោះបានជិះម៉ូតូវ៉ាក្រុមជនសង្ស័យ​ បន្ទាប់មកស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូតាមពីក្រោយដកកាំបិ តប៉័ ងតោគប់មកលេីក្រុមជនរងគ្រោះ​ ហេីយត្រូវចំក្បាលរបស់ជនរងគ្រោះឈ្មោះ​ អ៊ុន​ សេីយទី​ រួចក៏ដួលម៉ូតូទៅលេីការ៉ូឡា​ បណ្ដាលឲ្យជនរងគ្រោះស្លា.ប់នៅកន្លែងកេីតហេតុ​ ក្រោយមកក្រុមជនសង្ស័យចំនួន០៤នាក់​ មិនស្គាល់អត្តសញ្ញាណ​ ក៏បានជិះម៉ូតូរត់គេចខ្លួនទៅបាត់អស់​តែម្ដង​ ។

​ -ជនរងគ្រោះ (ស.ព)ឈ្មោះ​ អ៊ុន​ សេីយទី​ ភេទប្រុស​ អា យុ១៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ ​មុខរបរ​ ដេីររោងការជាមួយឪពុក​ ស្នាក់នៅភូមិព្រៃនប់​ ឃុំព្រៃនប់​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ៕ ប្រភព ៖ Huy Bunleng News