ចាប់រំលោភទៀតហើយ... បុរសម្នាក់ចាប់រំលោភបានម្តង មានអីដេកគុកស្អាត...
បាត់ដំបង៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់រំលោភលើនារី វ័យ១៦ ឆ្នាំម្នាក់ បានសម្រេចមួយដង ទើបបែកការដល់ម្តាយខាងស្រី ហើយម្តាយខាងស្រីក៏បាននាំទៅដាក់ពាក្យបណ្តឹង តែម្តង ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១និង០០នាទីយប់ ណុចភូមិចបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
ជនសង្ស័យ ឈ្មោះ ឆាំ សារុន ( ហៅ ប្រុញ ) ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិឃុំខាងលើ មុខរបរធ្វើចំការ បានរំលោភសេពសន្ថវៈ លើជនរងគ្រោះ ឈ្មោះ ទ.ស.ធ អាយុ១៦ឆ្នាំ រស់នៅភូមិ អូរត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចាប់ជនសង្ស័យ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ដើម្បីយកមកសួរនាំ និងផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ វិសុទ្ធ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។