សមត្ថកិច្ចបង្ហាញមុខ ចោរលួចក្របី ជាសាធារណៈ រួមនិងវត្ថុតាងជាច្រើនទៀត រួមមាន...
កោះកុង៖ នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០១៨ បុរសម្នាក់ត្រូវបានសមត្ថកិច្ចដង្ហែតាមដងផ្លូវ បង្ហាញមុខជាសាធារណៈ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ជនសង្ស័យមាន ឈ្មោះ ហង់ វិជ្ជរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង បិតស្គុតម៉ូតូ ស្រុកកំណើតនៅភូមិតាព្រាម ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មកស្នាក់នៅផ្ទះជួលក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។ ម្ចាស់ក្របីឈ្មោះ ស៊ីម កូលាប ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ និងចិញ្ចឹមក្របី រស់នៅភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ វត្ថុតាងរួមមាន សត្វក្របីញី១ ក្បាល - រទេះធ្វើអំពីដែក ១ - ពូថៅ - ម៉ូតូ១គ្រឿង -កូនកាំបិតមុខស្រួច១ - ការ៉ុង -ខ្សែចងក្របីមួយដុំ និងស្បោងមួយចំនួន ៕ ដោយ៖ ឆៃ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។