រថយន្តកាមរីបាឡែន មួយគ្រឿង ចេញពីដកលុយ​មិនប្រយ័ត្ន ត្រូវម៉ូតូបុក រងការខូចខាត
-

ខេត្តស្វាយរៀង៖ ម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនជាប់ ក៏បុករថយន្តបណ្តាលអោយរងការខូចខាត ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង កាលពីវេលាម៉ោង១២ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានចេញពីដកលុយATM នៅទល់មុខសណ្ឋាគារទន្លេវៃគោ ចូលក្នុងរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២AB-៨៣៤៣ ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ មិនមើលក្រោយ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង ១H-៣៤៣៨ ជិះដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណដោយធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ ក៏បុកប៉ះពេញទំហឹងបណ្ដាលឲ្យផ្នែកខាងមុខរងការខូចខាតតែម្ដង ចំណែកអ្នកជិះម៉ូតូសំណាងរងរបួសស្រាលតែប៉ុណ្ណោះ ។
នៅក្នុងពេលនោះផងដែរ ម្ចាស់រថយន្តបាឡែនមិនសុខចិត្តទាមទារសំណងពីអ្នកជិះម៉ូតូ ប៉ុន្តែមិនត្រូវគ្នា ដោយម្នាក់ៗប្រកែកយកត្រូវរៀងខ្លួន ក្រោយពីដោះស្រាយគ្នាមិនចេញ ទើបសមត្ថកិច្ចធ្វើការវាស់វែង និងអូសយករថយន្ត និងម៉ូតូមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចនគរបាលក្រុងបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មកពីរថយន្តបើកបត់ឆ្វេងមិនមើលក្រោយខ្វះការប្រុងប្រយត្ន័ ៕
ដោយ៖ និស្ស័យ