មាននៅណា ក្នុងស្រុកខ្មែរយើងហ្នឹង!! កាហ្វេផលិតចេញពីសណ្ដែកសៀង និងធាតុផ្សំសង្ស័យសារធាតុគីមីនៅសិប្បកម្ម ក្នុងខណ្ឌព្រែកព្នៅ ត្រូវសមត្ថកិច្ចចុះបង្ក្រាប
ភ្នំពេញ៖ សិប្បកម្មលីងនិងកិនកាហ្វេDAITHNHអត់ស្លាកយីហោមួយកន្លែងត្រូវបានកម្លាំងនគរបាលរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃចុះបង្ក្រាប ឆែកឆេរ ដោយសង្ស័យថាមានលាយសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាព អ្នកទទួលទានកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹករហូតដល់ម៉ោងប្រមាណជិត១រសៀល ថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៨ នៅតាំងសិប្បកម្ម ស្ថិតត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។


















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។