គង់ វង្សយ៉ាទី តែងតែសួរខ្លួនឯងថា អ្វីទៅជាសេចក្តីសុខពិតប្រាកដ ...តើមានបងប្អូនណាស្គាល់ទេថា អ្វីជាក្តិីសុខពិតប្រាកដ
ពិធីការិនីប្រចាំប៉ុស្តិ៍ស៊ីធីអិន កញ្ញា គង់ វង្សយ៉ាទី ជាពិធីការិនីដ៏ឆ្នើមម្នាក់ ព្រមជាមួយនិងរូបសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងជាមនុស្សស្រីម្នាក់ដែលមានចិត្តល្អ ចេះជួយចែករំលែកនូវអ្វីដែលល្អទៅកាន់មនុស្សនៅជិតខ្លួន។
កាលពីប៉ុន្មានថ្ងៃមុន កញ្ញា បានលើកឡើងថា "ខ្ញុំតែងតែសួរខ្លួនឯងថា តើអ្វីជាសេចក្តីសុខពិតរបស់ខ្ញុំ❓សេចក្តីសុខពិតរបស់ខ្ញុំមិនមែនជាសំភារៈនិយម មិនមែនជាភាពលូយឆាយ មិនមែនជាភាពក្លែងក្លាយដែរនៅក្រៅខ្លួន ហើយក៏មិនចង់ឈ្នះចាញ់ អួតអាងអីដែរ? ️ព្រោះក្តីសុខពិតប្រាកដរបស់ខ្ញុំគឺបានធ្វើគ្រប់យ៉ាងចេញពីចិត្តនិងបេះដូងពិតប្រាកដដែលមិនអាចកាត់ថ្លៃបាន ♥️"។ ជាការពិតណាស់ គ្មានអ្នកម្នាក់ យល់ពីចិត្តយើងជាងខ្លួនយើងនោះទេ ហើយក៏គ្មានអ្នកណាមកបង្ខំយើងឲ្យធ្វើអ្វីតាមចិត្តគេដោយគ្មានហេតុផលនោះដែរ។ ប្រភព៖ គង់វង្ស យ៉ាទី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។