កូនប្រុសច្បង របស់លោក ជា វណ្ណារិទ្ធ ចូលរៀនហើយ ចំណែកតំលៃវិញ ក៏មិនធម្មតាដែរ...
-

ថ្មីៗនេះ កូនប្រុសច្បងរបស់លោក ជា​ វណ្ណារិទ្ធ ដែលត្រូវបានគេហៅថា អូន ហ្វេម កំពុងចូលរៀនភាសាអង់គ្លេស នៅក្នុងសាលាឯកជនមួយ។

ថ្ងៃដំបូងនៃការចូលសាលារៀនរបស់ កូនប្រុសច្បងរបស់លោក លោកដែលមានវ័យទើបតែ២ឆ្នាំប៉ុណ្ណោះ តែអូនហ្វេម​ហាក់ ងាយស្រួលក្នុងការរៀនសូត្ររបស់ខ្លួន ជាមួយនិងមិត្តភក្តិនៅក្នុងសាលាខ្លាំងណាស់។ ពិធីកររូបសង្ហារ លោក ជា វណ្ណារិទ្ធ បានបង្ហោះរូបអមជាមួយពាក្យពេចន៍ថា "1st Days at British Cambodian International School"។
បើតាមសម្តីរៀបរាប់របស់លោក ជា​ វណ្ណារិទ្ធ បញ្ជាក់មកកាន់ Sabay​ ការដាក់កូនចូលសាលានេះក៏ព្រោះតែខ្លួននិងភរិយារវល់ការងាររៀងៗខ្លួន «ខ្ញុំឲ្យកូនប្រុសចូលរៀន ព្រោះតែអាណិតកូន រាល់ថ្ងៃប៉ាម៉ាក់រវល់រកស៊ី អត់សូវបានមើលថែកូនដិតដល់ ហើយដាក់ឲ្យកូនទៅសាលាមានអ្នកគ្រូ មានមិត្តភក្តិច្រើន។​ ខ្ញុំដាក់គាត់តែកន្លះថ្ងៃទេ គ្រាន់តែជាការផ្ស៊ាំកូនឲ្យមានគ្នីគ្នា»។
ចំណែកឯតម្លៃការសិក្សារបស់កូនវិញពិធីករ ជា​ វណ្ណារិទ្ធ អះអាងថា ការសិក្សាត្រឹមកន្លះថ្ងៃ លោកចំណាយ ១ ០៣០ ដុល្លារ ក្នុង១ឆ្នាំ។
ប្រភព៖ news.sabay ប្រភពរូបភាព៖ Chea Vannarith