ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ពីករណីពុលស្រា និង សង្ស័យពុុលទឹកអូរ ដែលបណ្តាលឲ្យមនុស្សស្លាប់កើនដល់១១នាក់ និងអ្នកចូលសម្រាកមន្ទីរពេទ្យចំនួនជាង១០០នាក់ ដែលធ្លាក់ខ្លួនឈឺ និងកំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យនោះ។ គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៨ គឺមានករណីពុលស្រា និងទឹក កើតឡើងនៅស្រុកចិត្របុរី ដោយមានរោគសញ្ញា ឈឺពោះ ក្អួតចង្អោរ ឈឺក អស់កម្លាំង ទន់ដៃទន់ជើង និងថប់ដង្ហើមជាដើម។ បើតាមលោកឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ចំនួនអ្នកស្លាប់ឡើងដល់១៣នាក់ហើយ។ តាមរយៈការអង្កេតស្រាវជ្រាវ ដោយក្រុមការងារឆ្លើយតបបន្ទាន់ថ្នាក់ជាតិ និងថ្នាក់ខេត្ត តាមរយៈការយកកាកសំណល់នានា ដូចជាស្រាស. និងទឹក ហើយក្រសួងសុខាភិបាលបានសម្រេចចាត់វិធានការដែលបានដាក់ចេញរបស់អាជ្ញាធរមូលដ្ឋានរួមមាន ៖ ១- ការបញ្ឈប់ ការបិត និងលក់ស្រា.ស ក្នុងមូលដ្ឋាន ។ ២- បំរាមប្រជាជនក្នុងភូមិ កុំឲ្យប្រើប្រាស់ទឹកអូរក្នុងតំបន់សង្ស័យ និងជួយដឹកទឹកស្អាតផ្គត់ផ្គង់ដល់អ្នកភូមិ។ ៣- អប់រំអនាម័យរស់នៅ និងហូបស្អាតដល់ប្រជាជនក្នុងភូមិ ។ លិខិតរបស់ក្រសួងបានបញ្ជាក់ទៀតថា អ្នកជំងឺ១២នាក់ដែលបានបញ្ជួនមកមន្ទីរពេទ្យកាល់ម៉ែត គឺមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងមែនទែន ។ អ្នកជំងឺដែលបានបញ្ជួនមកដល់មន្ទីរពេទ្យកាល់ម៉ែតទាំងអស់ សុទ្ធតែមានរោគសញ្ញាពុលស្រាដែលមានជាតិមេតាណុលខ្ពស់ ។ សូមអានព័ត៏មានលំអិតនៅខាងក្រោម៖
ប្រភព៖ ក្រសួងសុខាភិបាល