ក្រូចថ្លុងព្យាបាលចុកឆ្អល់ចុងដង្ហើម ហើមពោះ ចុកពោះ អាហារមិនរលាយ
ណារ៉ា
-
បើបានដឹងហើយ ទទួលទានក្រូចថ្លុងរួចហើយកុំចោលសំបកឱ្យសោះ ហាលទុកធ្វើថ្នាំបាន
ព្យាបាលជំងឺ៖ ចុកឆ្អល់ចុងដង្ហើម ហើមពោះ ចុកពោះ អាហារមិនរលាយ
ប្រភេទរុក្ខជាតិ៖ ក្រូចថ្លុង
វិធីធ្វើ និងវិធីប្រើប្រាស់៖ – យកសំបកផ្លែ ក្រូចថ្លុងហាលឱ្យស្ងួត – កម្រិតប្រើ ១០-១៥ក្រាម យកទៅដាំទឹកផឹកដូចទឹកតែធម្មតា។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
អត្ថបទបន្ថែម៖ វិធីធ្វើដំណាប់សំបកក្រូចថ្លុង * គ្រឿងផ្សំ៖ – សំបកក្រូចថ្លុង
– ស្ករស – ទឹកកំបារស ក្រូចឆ្មារ។ * វិធីធ្វើ៖ – សំបកក្រូចថ្លុង ចិតយកសំបកក្រៅចេញ យកតែសំបកស ឆ្លាក់ជាក្បាច់ទៅតាមការចេះ
– ត្រាំវាក្នុងទឹកកំបោរសថ្លារយៈពេល៣០នាទី ទើបស្រង់វាឲ្យសោះទឹក រួចដាកត្រាំក្នុងទឹកក្រូចឆ្មារ៥នាទីឲ្យទន់ – បន្ទាប់មកត្រាំនិងទឹកស្អាតកន្លះម៉ោងផ្លាស់ទឹកបីដង ទើបពួតអោយស្រស់ទឹក
– ដាំទឹកស្ករសបរិមាណអាចលិចសំបកក្រូចបាន រំងាស់អោយឡើងជើងអង្ក្រងបន្តិច ដាក់សំបកក្រូច រំងាស់អោយស្ងួតដាច់ ទឹកទើបដាក់ចុះ។ នៅពេលវាត្រជាក់យើងអាដាក់វាក្នុងក្រឡ រក្សាទុកនៅកន្លែងមានអនាម័យ ស្ងួត និងត្រជាក់។
អត្ថបទបន្ថែម៖ សំបកក្រូចថ្លុងអាចច្នៃធ្វើថ្នាំបណ្តេញមូស ស្រមោចបានយ៉ាងមានប្រសិទ្ធភាព! ជួយស៊ែរចែកគ្នាដឹងផង!
វិធីធ្វើ៖ – លាងក្រូចឲ្យស្អាត ចិតសំបកហើយយកផ្នែកសចេញ រួចចិតជាចំណិតតូចៗស្តើងៗ – ដាក់វាចូលក្នុងដបបាញ់ទឹក រួចដាក់ទឹកបំពេញរួចលាយអាល់កុលបន្តិច ទុក១៥នាទីអាចប្រើបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត