លោកករុណា ពេជ្យ ហួសចិត្តនិងមន្ទីរពេទ្យវៀតណាម ព្យាបាលមិនជាហើយថែមទាំងយកជំងឺថែមមកវិញទៀត ព្រមទាំងតំលៃពេទ្យខ្ពស់ហួសប្រមាណ នៅជិតមួយខែសោះ ចំអស់ជិតដល់ទៅ....
-

លោក ករុណា ពេជ្យ បានរៀបរាប់ទាំងអស់សង្ឃឹមពីមន្ទីរពេទ្យវៀតណាម ដែលលោកបានយកលោកប៉ាទៅព្យបាលហើយ តែមិនជានាំយកជំងឺផ្សេងមកទៀត ព្រមទាំងចំណាយលុយអស់រាប់ម៉ឺនថែមទៀត។

លោក​បានលើកឡើងថា "សុខៗ ទៅពេទ្យ វៀតណាម តាមគេ ប៉ា ឡើងស្គម .... នាំប៉ា ទៅមើលរលៀកសួត ក្រែងបានចំណេញដល់ខួរក្បាល ក្រែងបានចងចាំ បានខ្លះ ... តស៊ូ មួយខែ តំលៃពេទ្យវៀតណាម រួមនឹងការស្នាក់នៅ អស់ជិត 2 មុឺន ដុល្លា ... ទីបំផុត មិនទុកចិត្តក៏សំរេច នាំប៉ាមកពេទ្យ Sun Rise Japan នៅ ភ្នំពេញ វិញហើយ... លទ្ធផលត្រលប់មកវិញ បានធូររលៀកសួតបន្តិច ប៉ុន្តែបានជំងឺ ថ្មីមួយទៀត គឺ ជិតរលៀកតំរងនោម ដោយសារ ពេទ្យវៀតណាមសុង នោម យូរពេក.... ពេលប៉ាទៅ ប៉ា អាចបត់ជើងតូច ដោយខ្លួនឯងបានសោះ ប្រហែលគេខ្ជិលហត់ ដូរខោទឹកនោម ទើប សុង ទៅវាស្រួល... ម្យ៉ាងវិញទៀត ពេលទៅប៉ា អត់ដំបៅ សោះ ត្រលប់មកវិញ បានដំបៅ នៅជង្គន់មួយទៀត មិនដឹងគេថែរក្សាអ្នកជំងឺ ម៉េច.... សរុបមកមួយខែ នៅពេទ្យវៀតណាម គឺបានការធូរស្បើយតែសួតបន្តិច តែបានថែមជំងឺ រលៀកតំរងនោម និង ដំបៅមួយមកវិញ... ហើយបើនិយាយអ្នកបកប្រែ នៅនោះវិញ គឺ ខ្លាំងជាង ដុកទរ័ ទៀត សួរអីមិនបាន សួរអោយគាត់ជួយប្រែ ជាមួយពេទ្យអ្វីដែលយើងឆ្ងល់ និង បារម្ភពីប៉ា របស់ខ្ញុំ ទីបំផុត ឯកឧត្តមអ្នកបកប្រែ( Guy ) នោះ មិនត្រឹមតែមិនសួរ អោយទេ បែរជាស្តីអោយវិញ ថា បើចេះជាងពេទ្យ យកគាត់មកពេទ្យធ្វើអី... ឆ្កុយ... ហើយបើនិយាយពីអានាមយ័ពេទ្យ និង ការថែរក្សាអ្នកជំងឺ គឺ ចាញ់ពេទ្យ sun rise japan ដាច់... រីឯ តំលៃ គឺ មិនធូរប៉ុន្មានទេ ...!! អន់ចិត្តបំផុត ព្យាបាលអស់លុយហើយ សូមគេចេញ ក្រដាស់បញ្ជាក់ ថា ចំណាយអីខ្លះ ក៏មិនបានដែរ.. សូម្បីតែ ហ្វីលថត សួត សូមយកវិញក៏គេគិតលុយ ទៀត...... មិនដែលលឺ ទេ យកអ្នកជំងឺចេញពីពេទ្យ គឺ ចេញតែអ្នកជំងឺ រីឯ ឯកសារបញ្ជាក់ផ្សេងៗ ពីស្ថានភាពអ្នកជំងឺ ប៉ារបស់ខ្ញំគឺ គ្មានទាំងអស់ .... ប៉ុន្តែ ក៏មានបងប្អូនខ្លះក៏គេកប និង បានធូរស្បើយ ជាមួយពេទ្យនៅប្រទេស វៀតណាម ដែរ .... ប៉ុន្តែបទពិសោធន៏ខ្ញុំយកប៉ាទៅព្យាបាលនៅទីនោះ សូមផ្តាំ បងប្អូនខ្មែរថា បើមិនព្យាបាលនៅប្រទេសយើង ទេ គួរគិតពិចារណាថា បើទៅព្យាបាលវៀតណាម គួរទៅ ប្រទេសថៃ បាងកក ហើយបើលទ្ធភាពមិនច្រើន គួរទៅ សុរិន្ទគឺ ល្អជាង .. គឺ ល្អទាំងអនាមយ័ ល្អទាំងសុជីវធម៌ពេទ្យ និង រួមទាំងសេវាកម្ម ផ្សេងៗ...!!"។
ប្រភព៖ Karona Pichtown