ក្តៅៗ! ដឹងមូលហេតុ ក្រុមហ៊ុនវៀតណាមដែលចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជា តាមពិតចឹងសោះ...
សីហា
-

ពត៌មានរឿងវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានេះធ្វើឲ្យកើតប្រតិកម្មយ៉ាងក្តៅគគុក ពីប្រជាពលរដ្ឋ​នៅលើបណ្តាញសង្គម អ្នកខ្លះបានចោទប្រកាន់វៀតណាមត្រង់ ៗ ថា មកបំផ្លាញរបរកសិកម្មនៅកម្ពុជា និង អ្នកខ្លះទៀត​បន្ទោសរដ្ឋាភិបាលដែលអសមត្ថភាពលើការស្វែងរកទីផ្សារបន្លែផ្លែឈើក្នុងស្រុក មិនទប់ស្កាត់ការនាំបន្លែផ្លែឈើ​របស់​ប្រទេសជិតខាងចូលមកក្នុងប្រទេស ជាដើម ។

តាមប្រភពពត៌មានក្រៅស្រុកឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនវៀតណាមចង់មកដាំបន្លែផ្លែឈើនៅលើទឹកដីកម្ពុជានោះ ព្រោះទំនិញកសិកម្មរបស់វៀតណាមជាច្រើនដែលនាំចូលទៅអឺរ៉ុបត្រូវបានហាមឃាត់ស្ទើរតែទាំងអស់ព្រួយព្រោះបន្លែផ្លែឈើ​វៀតណាម​ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់សហគមអ៊ឺរ៉ុបថា​ជាបន្លែផ្លែឈើ​ដែល​មានផ្ទុកសារធាតុគីមីបង្ករគ្រោះថ្នាក់ដល់សុខភាពច្រើន​ ។​ ចំណែក​រដ្ឋាភិបាលវៀតណាមក៏ទទួលស្គាល់ថា​ បន្លែផ្លែឈើដាំនៅក្នុងប្រទេសវៀតណាម​មានសារធាតុគីមីច្រើន​ដែរ រហូតដល់ថ្នាក់​វៀតណាមបង្ខំចិត្តនាំបន្លែ​ ផ្លែឈើពីប្រទេសចិន​ និង​ ប្រទេសថៃ​ ទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន​ ។​
ព្រោះហេតុនោះ ក្រុមហ៊ុនវៀតណាមទើបចង់ប្រើប្រាស់ទឹកដីកម្ពុជាជាទីដាំបន្លែផ្លែឈើ​កសិកម្មហើយផ្គត់ផ្គង់ក្នុង​ស្រុកខ្មែរ​មួយផ្នែក និង មួយផ្នែកទៀត ក៏នាំចេញទៅអ៉ឺរ៉ុបក្នុងនាមជាខ្មែរ ។
វៀតណាមដាំបន្លែ​ ផ្លែឈើ​ នៅក្នុងប្រទេសខ្លួនដែល​មានច្បាប់តឹងរឹងផង​ នៅសំបូរសារធាតុ​គីមីច្រើន​ ចុះបើមកដាំនៅកម្ពុជា​ តើនឹងមានអ្វីកើតឡើង​ ?​ តើក្រសួងកសិកម្មអាចគ្រប់គ្រងអំពីការប្រើថ្នាំគីមី​លើសចំណុះបានទេ​ បើបន្លែ​ ផ្លែឈើ​ ត្រីសាច់​ នាំចូលមានផ្ទុកគីមី​ គ្រប់គ្រងមិនបានផង​ ?​
ក្នុងន័យនេះ ធ្វើឲ្យអ្នកវិភាគសង្គមមើលឃើញថា ទង្វើរបស់ក្រុមហ៊ុនវៀតណាមអាចនឹងនាំឲ្យខូច​កិត្តិនាមខាងនាំ​ចេញ​ផលិត​ផល​បន្លែផ្លែឈើរបស់កម្ពុជានៅថ្ងៃអនាគត ។
ចំពោះក្ដីបារម្ភរបស់ពលរដ្ឋដូចជាគ្មានអ្វីខុសឆ្គងទេ​ ហេតុដូចម្ដេចក៏រដ្ឋមន្ត្រី​ ក្រសួងកសិកម្ម​ ចាត់ទុកអ្នកដែលបារម្ភអំពីសុខភាពពលរដ្ឋ​ បារម្ភអំពីវាសនាកសិករខ្មែរ​ជាជនអគតិទៅវិញ​ ?​ ឬមួយ​គម្រោងទឹកប្រាក់​ ១០០០​ លាន​ ដុល្លារ​ ធ្វើអោយឯកឧត្ដមមើល​មិនឃើញពីក្ដីបារម្ភរបស់ពលរដ្ឋ​ ?​ ម្យ៉ាងវិញទៀត​ បើពលរដ្ឋគ្រប់គ្នាមានចំណេះដឹងខ្ពង់ខ្ពស់​ មិនមែនសុខចិត្តនៅជារាស្ត្រ​ ជាកសិករសាមញ្ញទេ​ ប្រហែលជាឡើងធ្វើរដ្ឋមន្ត្រីជំនួសឯកឧត្ដមបាត់ទៅហើយ​ ។ ប្រភពៈ ណុត