ស៊ឹម ថៃណា ធ្លាក់ថ្លើមក្តុក ពេលលឺថាពាក្យទាំងនេះ ចេញពីមាត់លោកគ្រូពេទ្យ...
ក្រោយពីធ្វើការព្យាបាលអស់មួយរយៈពេលកន្លងមក ស្រាប់តែពេលនេះលេចលឺដំណឹងថា គ្រូពេទ្យឲ្យ ស៊ឹម ថៃណា និងក្រុមគ្រួសារ ត្រៀមចិត្តទុកទៅវិញ។
វាជារឿងដ៏រន្ធត់មួយសម្រាប់ក្រុមគ្រួសារនៅពេលដែលបានលឺពាក្យនេះ ដោយនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានរៀបរាប់ថា "ម្តាយរបស់ តារាចំរៀង កញ្ញា សុឹម ថៃណា កំពុងសង្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយគ្រូពេទ្យអោយក្រុមគ្រួសារ សុឹមថៃណា ត្រៀមកាត់ចិត្ត ពិតជាគួអោយអាណិតនិងខ្លោចចិត្តបំផុត ដែលកញ្ញា សុឹម ថៃ ណា ត្រូវរ៉ាបរង និងមើលថែរក្សាម្តាយមិនថាយប់ថ្ងៃ រហូតសុខចិត្តទៅគេងចាំនៅសំយាបពេទ្យ ខាងមុខបន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីពេទ្យកាល់ម៉េត្រ ។ មិត្តភក្តិជិតដិតរបស់កញ្ញា សុឹម ថៃណា គឺតារាចំរៀង កញ្ញា ញឹម ចាន់ថន គឺទៅជួយកំដរស្ទើរាល់យប់នៅមន្ទីពេទ្យ ដោយ ចាន់ថន និយាយថា ម៉ោងនេះពេលនេះនៅពេទ្យ ពេទ្យនិយាយមានតែត្រៀមចិត្ត យល់អារម្មណ៍នេះហេីយអូន អាណិតថៃណាណាស់ បងមិនអាចជួយអីអូនបាន មានតែផ្ដល់កំលាំងចិត្ត រាត្រីសួស្ដីចាស 18.5.2018 ។ អ្វីដែលគួអោយគាត់សំគាល់ខ្លាំងនោះគឺ កញ្ញា សុឹម ថៃណា ត្រូវចេញពីច្រៀង ពីហាងយប់ឡើង ត្រូវមកកំដរ ម្តាយនៅមន្ទីពេទ្យទៀត ដែលត្រូវអោយកញ្ញា ត្រូវនឿយហត់មិនបានសំរាក តែទោះយ៉ាង សុឹមថៃណាបាននិយាយថា បើទោះជាលះបង់ជីវិតជំនួសម្តាយក៏នាងសុខចិត្តដែរ "។ ប្រភព៖ សិល្បករកម្ពុជា និង អុឹម ជីវ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។