រថយន្តឡិចស៊ីសមួយគ្រឿង បើកវ៉ារថយន្តមួយគ្រឿងទៀតមិនផុត បណ្តាលឲ្យបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង...
កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៧ទៅលេខ៩៨ស្ថិតនៅក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។
បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស(LEXUS-RX300)ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2T-9828 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើរថយន្តឡិចស៊ីស នោះបានបើកលឿនជែងរថយន្ត០១គ្រឿងទៀតមិនចាំម៉ាកហើយក៏បានជ្រុលទៅបុកម៉ូតូ១គ្រឿងម៉ាកHONDA C125ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1D-8182 ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូមានឈ្មោះហុង ប្រុស ភេទប្រុសអាយុ១៧ឆ្នាំជាសិស្ស រស់នៅក្នុងភូមិទី០៤ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយបង្ករហេតុរួចម្ចាស់រថយន្តបង្កហេតុបានចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចអូសយកទៅកាន់អធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់៕ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។