ព្រះសង្ឃមួយអង្គ និង នារីម្នាក់ បានរងរបួសធ្ងន់ ដែលគ្រោះថ្នាក់នេះ បង្កឡើងដោយ...
-

កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងរថយន្ត បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យព្រះសង្ឃមួយអង្គ និងនារីម្នាក់ បានរងរបួស ដែលហេតុការណ៍នេះបានកើតឡើង នៅក្នុងភូមិ ព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល កាលពីវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៨។

នគរបាលប្រាប់ឲ្យដឹងថា ព្រះសង្ឃព្រះនាម សេង មិត្ត ហៅ ម៉ៃហាំង ព្រះជន្ម៤៣វស្សា ព្រះចៅអធិការ គង់នៅវត្តវាំងកែវ ហៅ វត្តព្រែកស្បូវ ស្ថិតនៅក្នុងភូមិព្រែក ស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល គង់កៅអីក្រោយ(ស្ដាំ) រងរបួសធ្ងន់ ។ ២-ព្រះសង្ឃព្រះនាម ព្រៃ ផា ព្រះជន្ម៥៤វស្សា គង់នៅវត្តជាមួយ ព្រះអង្គគង់នៅកៅអីក្រោយ (កណ្ដាល) អត់របួស ។ ព្រះសង្ឃព្រះនាម ផេងស៊ាង ហ៊ុន ព្រះជន ២០ វស្សា គង់នៅវត្តជាមួយព្រះអង្គ គង់ នៅកៅអីក្រោយ (ឆ្វេង) អត់របួស ។
ចំណែកនារីរងគ្រោះមានឈ្មោះ ឆន ស្រីមុំ ភេទស្រីអាយុ ២៤ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលអង្គុយកៅអីមុខ(ស្ដាំ) រងរបួសស្រាល ។ ៥-ឈ្មោះ ស៊ូ ដា លីណា ហៅ ប្រុស ភេទប្រុស អាយុ៥១ឆ្នាំមុខរបរ នគរបាលវរៈការពារព្រំដែន ៦០៥ឈរ ជើង នៅប៉ុស្តិ៍ដំបូកចែវស្ថិតនៅក្នុង ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកបើកបររថយន្តម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2Z- 2358 បើកបរមានទិស ដៅពីជើងទៅត្បូង (តាខ្មៅ.ជ្រៃធំ) អត់របួស ។
ចំណែករថយន្តដែលឈប់លើផ្លូវ ម៉ាកហិនដាយ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2I. 9437 ផ្នែកខាង ឆ្វេង ដែលឈប់ចតស្ងៀម នៅលើផ្លូវជាតិស្របទិសចរាចរណ៍ ។
បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ហើយ នគរបាលបានធ្វើការ សន្និដ្ឋានថា ករណីនេះ បង្កឡើង ដោយអ្នកបើក បររថយន្តកាមរីឆ្លាម បើកបរមាន ល្បឿនលឿន ហើយមានរថយន្តធំ បើកបញ្ច្រាស ទិសខ្លួនបានគេចពីរថយន្តធំ ក៏ជ្រុលទៅបុកកន្ទុយរថយន្តម៉ាកហិនដាយ ផ្នែកខាងឆ្វេងដែល កំពុងឈប់ចតស្ងៀមនោះតែម្ដង ។ បច្ចុប្បន្នកំលាំងជំនាញ និង កំលាំងប៉ុស្តិ៍បានដឹកមធ្យោបាយ ដែលពាក់ព័ន្ធមករក្សាទុក បណ្ដោះ អាសន្ននៅអធិការដ្ឋាន ដើម្បីបន្ត ចាត់ការតាមនិតិវិធី ៕ ដោយ៖ នី