កក្រើកទៀតហើយ! សូម្បីតែម្ទេសក្រៀម និងម្ទេសកិនរបស់វៀតណាម ក៏ផ្ទុកសារជាតិពុលគួរឲ្យខ្លាចដល់ថ្នាក់ហ្នឹង!
សីហា
-

ហាណូយ៖ យោងតាមការចុះផ្សាយពីសារព័ត៌មានស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីអាជ្ញាធរវៀតណាម បានរឹបអូសម្ទេសក្រៀម និងម្ទេសកិន​ ចំនួន ២៦២កញ្ចប់ ពីកន្លែងលក់ដូរ ចំនួន ១០កន្លែង នៅទីក្រុងហាណូយ រួមមាន ខេត្តហ័រ, ដាណាង, ក្វាងណាម, ក្វាងង៉ៃ, ទីក្រុងហូជីមិញ, ខេត្តដុងថាប់, ដុងង៉ៃ, បារា, វង់តូ, និងខេត្តបិញភឿក នៅក្នុងប្រទេស​វៀតណាម

រួចមក អាជ្ញាធរបាន​ជូនដំណឹងថា មាន ៣៦ភាគរយ ក្នុងចំណោមផលិត​ផលដែលបានរឹបអូសនោះ គឺមានផ្ទុកទៅដោយសារធាតុ អាផ្លាតុកស៊ីន (Aflatoxin) ដែលជាសារ​ធាតុពុល កម្រិតខ្ពស់មួយ និងអាច​បង្ក​ឲ្យបរិភោគ​កើតជំងឺមហារីកបាន។
របាយការណ៍​ពីក្រសួងកិសកម្ម និងអភិវឌ្ឍន៍ជនបទ​វៀតណាម បានបន្ថែមថា រាល់ផលិតផល​ដែលក្រុមអ្នកជំនាញបានរកឃើញ​ ថាមានផ្ទុកសារធាតុពុល​ក្នុងកម្រិតខ្ពស់នោះ គឺសុទ្ធសឹងតែ​​ជាផលិតផល​នៅក្នុងស្រុកវៀតណាមផ្ទាល់តែម្តង និងភាគ​ច្រើនគឺត្រូវបានគេយក​ពីក្នុងផ្សារទំនើប នៃបណ្តាខេត្ត​ខាង​លើនេះ។
គួរបញ្ជាក់ថា ផងដែរថា បច្ចុប្បន្ន​ នៅមានផលិតពោត សណ្តែក ក៍ដូចជាកសិផល ​​ជាច្រើនមុខទៀត កំពុងស្ថិត​នៅក្នុងការពិសោធន៍​ផងដែរ ដើម្បីធានាថានៅមានគុណភាពល្អ និងគ្មានសារធាតុពុល៕