ប្អូនស្រីជូន ដែលល្បីពេញបណ្តាញសង្គមហ្វេសប៊ុក ពេលនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ...
-

ថៃ៖ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ធ្វើឲ្យនារីស្រស់ស្អាតម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ​ កាលពីវេលាម៉ោង ១និង១០នាទី ថ្ងៃម្សិលមិញ ដោយនារីរងគ្រោះបានគៀបជាប់នៅក្នុងរថយន្ត ដែលហេតុការណ៍នេះបានកើតឡើងនៅឃុំ ប្រជាធិបតេយ្យ ស្រុក ថាញ់បុរី ខេត្ត ប៉ាក់ថុមថានី។

នារីរងគ្រោះមានឈ្មោះ វ៉ាន់ ឡាក់ដា កាន់តាក់ផុនចៈរ៉ាន់ថន ឬ ប្អូនជូន អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥០/៣០២ ក្រុម ៤ ឃុំ ខ្លងសាម ស្រុក ខ្លងលួង ខេត្ត ប៉ាក់ថុមថានី ហើយជានិស្សិតផ្នែកសេដ្ឋកិច្ចនៃសកលវិទ្យាល័យក្រុងថេប ឆ្នាំទី៣ ចំណែកអ្នកបើកបរជាបុរស ១ម្នាក់ មិនស្គាល់ឈ្មោះបានរងរបួសស្រាល ដោយបុគ្គលិកសង្គ្រោះបានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យធម្មសាស្ត្រ ចំណែកមូលហេតុនៅក្នុងការស៊ើបអង្កេត។
ប្រភពឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា នៅកន្លែងកើតហេតុក្រុមអ្នកសង្គ្រោះ កំពុងសង្គ្រោះបឋម អ្នករងរបួសនៅក្នុងរថយន្តតូចម៉ាក Yaris ពណ៌ស ផ្លាកលេខ ៤កភ-៧១៣៥ ក្រុងថេប ។ សភាពផ្នែកខាងមុខឡានខ្ទេច បាត់បង់ជំហរជ្រុលទៅបុកគូទឡានសណ្ដោងកង់ ១៨ របស់ក្រុមហ៊ុន ប្រីតឆាតរ៉ានស្ពត ម៉ាក Nisan ពណ៌ប្រផេះ ផ្លាកលេខ ៧៥-៩០៧៩ ក្រុងថេប ។ នៅបរិវេណចំណុចផ្លូវត្រឡប់យ៉ានខ្លងសង រហូតរងរបួសធ្ងន់ធ្ងរ។
កញ្ញា វ៉ាន់ឡាក់ដា ឬ ប្អូនជូន ជានារីដែលល្បីល្បាញនៅក្នុងបណ្ដាញសង្គមអនឡាញ ជា Net Idol ថ្មី ក្រោយមានអ្នកឃើញនិងថតរូប បង្ហើបប្រាប់ពីរឿងរ៉ាវរបស់កញ្ញាវ៉ាន់ឡាក់ដាដែលសម្រេចចិត្តប្រើពេលវេលាក្នុងអំឡុងពេលបិទ Term មកធ្វើការងារ ជាសន្តិសុខ នៅផ្សារទំនើបមួយកន្លែង និងជាការរកចំណូលបន្ថែមផង ៕
ប្រភព៖ ytfb