ទ្រាំលែងបានហើយ...អ្នកនាង​ សឿ សុធារ៉ា​ សូមឲ្យអ្នកនាង សួន​ ភក្តី​ ហៅ DJ A No ចូលខ្លួនដោះស្រាយរឿង ចេញសែកស្អុយ សរុបជាទឹកប្រាក់ រហូតដល់ទៅ....
-

កាលពីថ្ងៃម្សិលមិញ អ្នកនាង​ សឿ សុុធារ៉ា​ បានបង្ហោះសារ ភ្ជាប់ជាមួយនិងពាក្យពេចន៍យ៉ាងច្បាស់ៗថា "សូមមេត្តាអ្នកនាង សួន​ ភក្តី​ ហៅ​ ( DJ A No ) មេត្តាចូលខ្លួនមកដោះស្រាយរឿងចេញសែកស្អុយមកអោយនាងខ្ញុំ​ ចំនួន6សែក​ សរុបទឹកប្រាក់ចំនួន​50000$ ( ប្រាំមុឺនដុល្លាអាមេរិកគត់) គាត់មកយកលុយពីខ្ញុំថ្ងៃជាប់ជាគ្នាៗ​ ខ្ញុំក៏អោយបន្តបន្ទាប់ ខ្ញុំគ្មានជំរើសទេព្រោះ​ខ្ញុំមានកូន​ មានបងប្អូនដែលត្រូវជួយចិញ្ចឹម"។ ចំពោះបញ្ហាមួយនេះ ក៏មានអ្នកគាំទ្រជាច្រើន បានសួរនាំអ្នកនាង អំពីរឿងដែល អ្នកនាង សួន​ ភក្តី​ ហៅ​ ( DJ A No ) ចេញសែក តែគ្មានសាច់ប្រាក់ជាច្រើន។ យ៉ាងណាមិញចំពោះរឿងហេតុមួយនេះ អ្នកនាង សួន​ ភក្តី​ ហៅ​ ( DJ A No ) មិនទាន់បានចេញមុខធ្វើការបកស្រាយនៅឡើយទេ៕

ប្រភព៖ សឿ សុធារ៉ា