លោកគ្រូបង្រៀន ដែលជាប់ចោទពីបទប្លន់ប្រដាប់អាវុធ បានទទួចសុំឲ្យតុលាការ...
-

ភ្នំពេញ៖ គ្រូបង្រៀនដែលជាប់ចោទពីបទប្លន់ប្រដាប់អាវុធកាលពីឆ្នាំ២០១៤ បានទទូចសុំនៅក្រៅឃុំ ដោយអះអាងថា «ខ្លួនពុំបានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្លន់ប្រដាប់អាវុធនោះឡើយ ពោលមានសាក្សី ដែលដឹងឮនៅក្បែរផ្ទះអាចបញ្ជាក់បានទៀតផង»។ គ្រាមួយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤កន្លងទៅ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ ដែលមានកាំភ្លើង AK និងពូថៅ ជាបន្ដបន្ទាប់សរុប៧នាក់ បន្ទាប់ពីពួកគេបានប្លន់ទ្រព្យសម្បត្តិនៅផ្ទះប្រជាពលរដ្ឋម្នាក់ ស្រុកទឹកឈូ ខេត្តកំពត។ មេធាវី រៀបរាប់ក្នុងកំណត់ហេតុថា «នៅថ្ងៃកើតហេតុនោះ ពួកគេបានឃើញឈ្មោះ គួន សំណាង នៅផ្ទះទិញបបរឲ្យកូនស្រី ហើយមិនបានចេញទៅណានោះឡើយ»។ លោក គួន សំណាង មុខរបរជាគ្រូបង្រៀន បានប្ដឹងជំទាស់ជាបន្ដបន្ទាប់ រហូតដល់តុលាការកំពូល ដោយសារតែរូបលោកថា «គ្មានពាក់ព័ន្ធករណីនោះទេ»។

 
ប្រភព៖ dara-news