មេឆ្នោតថៃ ផ្ញើសារអរគុណអតិថិជន ដែលបានជួយគាំទ្រ ចាក់កន្ទុយលេខ ឲ្យបានច្រើនៗ ដើម្បីឲ្យពួកគេ កាន់តែមានឡានស៊េរីទំនើប និងលុយកាក់ចាយមិនអស់……
អ្នកលេងនៅក្នុងបណ្តាញសង្គមអ៊ិនធឺណេតថៃ ក្រោយពីបានឃើញរូបភាព ម្ចាស់ក្រុមហ៊ុនល្បែងស៊ីសងមួយ បានអួតបង្ហាញលុយដុំៗ ព្រមជាមួយនឹងឡានស៊េរីទំនើប ហើយថែមទាំងមានពាក្យពេជ្រអរគុណអតិថិជនទាំងអស់ដែលបានមកភ្នាល់។ កាលពីពេលថ្មីៗនេះ មានការស៊ែររូបមួយឈុត ធ្វើអោយសង្គមថៃមានការភ្ញាក់ផ្អើលដូចគេកាប់ ដោយនៅថ្ងៃទី ០៤ មីនា ២០១៦ មានការស៊ែររូបភាពចេញពី Group Line មួយ ដែលមានអមដោយនិយាយថា «ម្ចាស់ល្បែងស៊ីសងកម្ពុជា…តែលុយសុទ្ធតែបាតថៃដុំៗ មានតែភ្ញៀវជាជនជាតិថៃហើយ មានហើយ មានហើយ »(“เจ้าของบ่อนเขมร…แต่เงินบาทไทยล้วน ๆ มีแต่ลูกค้าคนไทยเท่านั้น รวยเละ รวยเละ”)។









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។