រោងចក្រផលិតស្បែកជើង «ម៉ារូ ឈុន » ត្រូវបានចោរ១ក្រុមចូល ធ្វើសកម្មភាពគាស់ទូដែក យកទ្រព្យសម្បត្តិ
ភ្នំពេញ ៖ ចោរ១ក្រុមបានចូលទៅ ធ្វើសកម្មភាពគាស់ទូដែកនៅរោងចក្រផលិតស្បែកជើង «ម៉ារូ ឈុន» ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីថៅកែចូលទៅដល់រោងក្ររបស់ខ្លួន ហើយបានប្រទះឃើញទូដែកត្រូវគាល់ទម្លុះទម្លាយខ្ទេចខ្ទីររួចក៏បានប្ដឹងឲ្យនគរបាលចុះទៅពិនិត្យភ្លាមៗដែរ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។