ស៊ែរចែកគ្នាដឹងផង...រកបានហើយឱសថធម្មជាតិអាចជួយព្យាបាលរលាកខ្នែងពោះវៀន !
រលាកខ្នែងពោះវៀន (Appendicitis) គឺជាការរលាកស្រួចស្រាវរបស់ក្រពេញខ្នែងពោះវៀន ដែលស្តែងចេញជាលទ្ធផល គឺជាការឈឺចុកចាប់នៅក្នុងពោះ អមដោយការមិនចង់ហូបចំណី និងភាពតឹងឆ្អល់ណែនពេញពោះ។ ជាទូទៅ គេឲ្យរោគវិនិច្ឆ័យតាមការជាក់ស្តែង និងអមដោយទៅពិនិត្យអេកូ (Ultrasound) និងការស្កេន (C.T scan)។
*មូលហេតុបង្ក
មូលហេតុរបស់រលាកខ្នែងពោះវៀន គឺច្រើនមកណីការស្ទះបំពង់ក្រពេញខ្នែងពោះវៀន ប៉ុន្តែជួនកាលអាចបណ្តាលមកពីដមលាមក ចំណីអាហារដែលរឹងជាមួយគ្រាបើត្របែក … ដង្កូវព្រូនដែលស្ទះក្នុងក្រពេញខ្នែងពោះវៀននោះ ធ្វើឲ្យក្រពេញខ្នែងពោះវៀននេះរីកធំ តឹងមេរោគរីកសាយភាយពេញឈាម ខ្នែងពោះវៀនរីកធំសង្កត់លើសរសៃឈាម បណ្តាលឲ្យរលាកបើពុំបានព្យាបាល (Ischemia, necrosis, gangrene) អាចធ្វើឲ្យខ្នែងពោះវៀនដែលរលាកនេះធ្លាយបាន ឬបង្កទៅជាដុំបូស Perforation or appendiceal abscess….
*រោគសញ្ញា
រោគសញ្ញារបស់រលាកខ្នែងពោះវៀនដំបូង គឺមានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម៉ោងក្រោយ ការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant) ។ ការឈឺចាប់នេះ នៅចំចំណុចម៉ាកបួរណី (Mc burney’s point)។
ខាងក្រោមជារូបមន្តធម្មជាតិសម្រាប់ព្យាបាលជំងឺ រលាកខ្នែងពោះវៀន
ព្យាបាល៖ រលាកខ្នែងពោះវៀន
រុក្ខជាតិ៖ ស្មៅអណ្តាតពស់
វិធីធ្វើ និងប្រើប្រាស់៖
-រុក្ខជាតិទាំងមូល ប្រើស្រស់ ឬស្ងួត
-កម្រិតប្រើ ១៥-៦០ក្រាមដាំទឹក១លីត្រហូប។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។