ស៊ែរយកតែបុណ្យផងចុះ...រកបានហើយឱសថធម្មជាតិព្យាបាលក្អកធ្លាក់ឈាម ដែលបណ្តាលមកពីរបេង
ណារ៉ា
-

ព្យាបាលជំងឺ ៖ ក្អកធ្លាក់ឈាម ដែលបណ្តាលមកពីរបេង

ប្រភេទរុក្ខជាតិ ៖ ផ្កាកង- ផ្កាចិញ្ចៀន-ផ្កាអាចម៍មាន់
កន្លែងដាំដុះ ៖ ជារុក្ខជាតិដុះដោយខ្លួនឯងនៅគ្រប់ស្ថានភាពដី ទាំងលើភ្នំ វាលទំនាបដែលមិនលិចទឹកគេច្រើនយកមកដាំក្នុងសួនដើម្បីលំអ។
ផ្កា ៖ កញ្ចុំផ្កាចេញតាមប្រគាបស្លឹក មានទងវែង ផ្កាតូចៗជាកញ្ចុំនៅខាងចុង មានពណ៍ទឹកក្រូច ពណ៍ក្រហម ពណ៍ផ្កាឈូក។
វិធីធ្វើ និងវិធីប្រើប្រាស់ ៖ -យកផ្កាកងស្ងួតដាំទឹកហូប ក្នុងកម្រិត ៦-១០ក្រាម។
កំណត់ចំណាំ ប្រើហួសកម្រិតនឹងបណ្តាលឱ្យក្អួតវិលមុខ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត