រកបានហើយជួយស៊ែរចែកគ្នាដឹងផង ! ដើមត្រាង ឬដើមទ្វារព្រះ អាចព្យាបាលជំងឺ ក្អក ទម្លាក់ស្លេស្ម រមាស់ រោគសើស្បែក​ ហឺត ចែងថ្ងៃ ឈឺពោះ ចុកពោះឈឺក រលាកក្រពះ អាហារមិនរលាយ ឈឺសន្លាក់ឆ្អឹង ពស់ចឹក រលាកក្រពេញឈាមស របេងក្រពេញឈាមស បូស ពិស អាប់សែ
ណារ៉ា
-

រកបានហើយបងប្អូន! ដើមត្រាង ឬដើមទ្វារព្រះ ព្យាបាលជំងឺបានច្រើនយ៉ាងណាស់បងប្អូន! រុក្ខជាតិនេះអាចមានឈ្មោះប្លែក ហើយប្រហែលជាបងប្អូនខ្លះមិនធ្លាប់ឃើញក៏ថាបាន អីចឹងជួយស៊ែរចែកគ្នាមើល និងឱ្យបានដឹងផង! ??

ប្រភេទរុក្ខជាតិ៖ ដើមត្រាង ឬដើមទ្វារព្រះ ព្យាបាលជំងឺ៖ – ក្អក ទម្លាក់ស្លេស្ម រមាស់ រោគសើស្បែក​ ហឺត ចែងថ្ងៃ – ឈឺពោះ ចុកពោះ – ឈឺក – រលាកក្រពះ អាហារមិនរលាយ ឈឺសន្លាក់ឆ្អឹង – ពស់ចឹក រលាកក្រពេញឈាមស (lymphadenitir) របេងក្រពេញឈាមស (tuberculosis lymphadenopathy) បូស ពិស អាប់សែ
វិធីធ្វើ និងប្រើប្រាស់៖ – រុក្ខជាតិទាំងមូល ពិសេសដើម លាងទឹក ហាន់ហាលទុកប្រើ៖ – ដើមៈ ព្យាបាល ក្អក ទម្លាក់ស្លេស្ម៍ ដាំទឹកងូត ព្យាបាលរមាស់ ហឺត ចែងថ្ងៃ – ស្លឹកៈ ឈឺពោះ ព្យាបាលក្អក ទម្លាក់ស្លេស្ម ចុកពោះ។ ប្រើខាងក្រៅរមាស់ រោគសើស្បែក – ដើមៈ ដាំផឹក ព្យាបាលរលាកក្រពះ អាហារមិនរលាយ ឈឺសន្លាក់ឆ្អឹង។ បុកបិទខាងក្រៅព្យាបាលពស់ចឹក រលាកក្រពេញឈាមស (lymphadenitir) របេងក្រពេញឈាមស (tuberculosis lymphadenopathy) បូស ពិស អាប់សែ – ១៥-៦០ក្រាម ដាំទឹកផឹក។
កំណត់ចំណាំ ** ស្លឹក និងទងស្លឹក មានជាតិពុល គួរស្ងោរសិន មុនយកទៅទទួលទាន។ – ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។ – សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ទទួលបានការអនុញ្ញាតចែកចាយបន្តពីលោកគ្រូ អ៊ាង សុផល្លែត https://www.facebook.com/SOPHALLETH/?ref=br_rs#