បុករះទៀត!!! រថយន្តកុងតឺន័រមួយគ្រឿង បើកចុះពីលើស្ពានហ្សឹបាសា រេចង្កូតខុសផ្លូវទៅបុករះដើមឈើអស់ជាច្រើនដើម ហើយបន្តបុកចូលរោងដាំបាយ និងតូបលក់បាយ និងបន្តបុកខឿនសំយ៉ាបផ្ទះអ្នកភូមិបន្ថែមទៀត រហូតដល់.....
-

កណ្តាលៈ នៅវេលាម៉ោង៥ៈ​៤០​នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិចុងអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយរថយន្តកុងតឺន័រមួយគ្រឿង បើកចុះពីលើស្ពានហ្សឹបាសា រេចង្កូតខុសផ្លូវទៅបុករះដើមឈើអស់ជាច្រើនដើម ហើយបន្តបុកចូលរោងដាំបាយ និងតូបលក់បាយ និងបន្តបុកខឿនសំយ៉ាបផ្ទះអ្នកភូមិបន្ថែមទៀត ទើបអស់ល្បឿនទៅមុខលែងរួច។ រថយន្តកុងតឺន័រនោះ ស្លាកលេខ ភ្នំពេញ 3D-9104 បើកចុះពីលើស្ពានអ្នកលឿង។