ពុកម្តាយមិនដឹងសប្បាយចិត្តយ៉ាងណា ពេលបានជួបមុខកូនម្តងទៀត...
បើយោងតាមផេកហ្វេសបុករបស់សារព័ត៌មានថៃ Springnews បានបង្ហាញពីរូបភាពក្មេងៗដែលជាប់ក្នុងរូបភ្នំ ពេលដែលក្រុមរុករក បានទៅដល់ និងបានថតរូបដើម្បីទុកបង្ហាញឲ្យម្តាយឪពុកក្មេងៗបានមើល។ គួរបញ្ជាក់ថា កាលពីជាងមួយម៉ោងមុន ចៅហ្វាយខេត្តឈាងរ៉ៃ ដែលបានចេញសេចក្តីថែ្លងការណ៍មុខអ្នកកាសែតបានប្រាប់ឲ្យដឹងថា ពេលនេះក្រុមរុករកបានរកឃើញកន្លែងដែលក្មេងៗនៅក្នុងរូងភ្នំហើយ ហើយពេលនេះចៅហ្វាយខេត្តកំពុងរៀបចំផែនការដើម្បីសង្គ្រោះ ព្រោះក្មេងៗមានស្ថានភាពខ្សោយខ្លាំង។ ចៅហ្វាយខេត្តបន្តថា កន្លែងដែលក្មេងៗនៅរូងភ្នំ គឺនៅជិតឆ្នេរប៉ាតាយ៉ា។ នេះពិតជាក្តីរំភើបមួួយ រកអ្វីមកថ្លែងមិនបាន។ មានឪពុកម្តាយខ្លាំងសប្បាយចិត្តខ្លាំងពេករហូតដល់ស្រក់ទឹកភ្នែកទៀតផង។
មានវីដេអូ៖ ប្រភព៖ Springnews
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។