ថៃ៖ ជារឿងមួយគួរឲ្យត្រេកអរខ្លាំងណាស់ ដែលកាលពីយប់មិញនេះ ក្រុមសង្គ្រោះបានរកឃើញ ក្រុមកីឡាករ១៣នាក់ដែលបានបាត់ក្នុងរូងភ្នំ អស់រយៈពេលជាច្រើនថ្ងៃ ដោយពួកគេសុទ្ធតែនៅមានជីវិត និងម្នាក់ៗគឺមានសុវត្ថិភាពទាំងអស់ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ ការរកឃើញពួកគេ ពិតជាមិនខុសនឹងសង្ឃដីការបស់ព្រះសង្ឃភូមា បាប៊ុនឈុំ ឡើយ ។ ដោយសារកាលពីប៉ុន្មានថ្ងៃមុនព្រះអង្គបាននិមន្តមកប្រារព្ធពិធីបួងសួង ថែមទាំងមានសង្ឃដីកាថា នៅពីរថ្ងៃទៀតយ៉ាងយូរ នឹងរកអ្នកទាំង១៣នាក់ឃើញហើយ។ សង្ឃដីការបស់ព្រះសង្ឃអង្គនេះ បានធ្វើឲ្យក្រុមអ្នកសង្គ្រោះ ក៏ដូចជាគ្រួសារនៃក្រុមកីឡាករ១៣នាក់នោះ ហាក់មានសង្ឃឹមកាន់តែខ្លាំងឡើង និងជម្រុញទឹកចិត្តឲ្យពួកគេ ព្យាយាមស្វែងរកទាំងមិនខ្លាចនឿយហត់។ ការខិតខំប្រឹងប្រែងរបស់ ក្រុមអ្នកសង្គ្រោះពិតជាខកបំណងឡើយ ព្រោះពួកគេអាចរកឃើញ ក្មេងៗទាំង១២រូប ព្រមជាមួយគ្រូបង្វឹកម្នាក់ទៀត ដែលជាប់គាំងក្នុងរូងភ្នំនោះ ធ្វើឲ្យមហាជនមានក្ដីរំភើបចិត្តជាខ្លាំង៕ គួររម្លឹកដែរថា ក្រុមកីឡាករ១៣នាក់ បានបាត់ខ្លួនកាលពីថ្ងៃ សៅរ៍ទី២៣ ខែ មិថុនា ឆ្នាំ២០១៨ នៅក្នុងរូងភ្នុំថាំហ្លួង ខេត្តឈៀងរ៉ៃប្រទេសថៃ។ ការបាត់ខ្លួនរបស់ពួកគេមានរយៈពេល៩ថ្ងៃមកហើយ បើគិតមកដល់យប់ថ្ងៃដែលគេបានរកឃើញ ៕
ប្រភព៖ kohsantepheapdaily