អតីតទាហានជើងទឹក លោក Samarn Kunan ដែលស្លាប់ពេលប្រតិបត្តិការជួយដល់ក្មេងទាំង១៣នាក់ ពេលនេះកូនស្រីទាំងបីនាក់របស់លោកត្រូវរស់នៅដោយគ្មានប៉ាៗ ...
-

អតីតទាហានជើងទឹក របស់ថៃម្នាក់ បានស្លាប់ ទុកឲ្យកូន ៣នាក់រស់នៅកំព្រា ក្នុងប្រតិបត្តិការ មុជទឹក ជួយសង្គ្រោះ ក្មេងៗ១២នាក់ និងគ្រូបង្វិកម្នាក់នៅក្នុងល្អាងភ្នំ។ ប្រទេសថៃ៖ អតីត​កងទ័ព​ជើងទឹក​ខាង​លើ បាន​ស្លាប់​ នៅ​វេលា​ម៉ោង ២ទៀប​ភ្លឺ ថ្ងៃសុក្រ ទី០៦ ខែ​កក្កដា ឆ្នាំ២០១៨ ដោយសារតែ ​កង្វះ​ខ្យល់ ​អុកស៊ីហ្សែន ខណៈ​ព្យាយាម ​វិលត្រឡប់ ​មក​កាន់ ​ជំរុំ​វិញ ដែល​ស្ថិត​នៅ​ចម្ងាយ ២គីឡូម៉ែត្រ ​ក្នុង​រូង​ភ្នំ​នោះ។ បើ​យោង​តាម ​គេហទំព័រ​ សារព័ត៌មាន​ថៃ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ Samarn Kunan អាយុ​ ៣៨ឆ្នាំ។ លោក Kunan គឺ​ជា​អ្នក​នាំ​ យក​បំពង់ ​អុកស៊ីហ្សែន ​ពី​រូង​ទី៣ នៃ​រូង​ភ្នំ​ខាង​លើ។ លោក​បាន​ចាប់ផ្ដើម ​ជ្រមុជ​ទឹក ​នៅ​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់។ ជាអកុសល តាម​ផ្លូវ ​ត្រលប់​មក​វិញ លោក​ក៏​បាន ​បាត់បង់​ស្មារតី គ្រូពេទ្យ បានជួយ សង្គ្រោះដែរ តែមិនអាច ជួយបាន។

ប្រភព៖ Phorn Sophal