ក្រុមអ្នកជួយសង្គ្រោះ រកឃើញវិធីថ្មី ដើម្បីនាំក្មេងទាំង១២នាក់និងគ្រូបង្វឹកម្នាក់ចេញពីរូងភ្នំ
-

រហូតមកទល់នឹងពេលនេះក្មេងៗទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេម្នាក់បាន ដែលបានជាប់នៅក្នុងរូងភ្នំ Tham Luang ខេត្តឈៀងរ៉ៃ ប្រទេសថៃនៅមិនទាន់អាចចេញពីក្នុងរូងភ្នំបាននៅឡើយទេ បើទោះបីជាពួកគេរកឃើញកន្លែង ដែលពួកគេកំពុងជាក់ខ្លួនក៏ដោយ។ ជុំវិញបញ្ហានេះដែរ ប្រជាពលរដ្ឋថៃ និងក្រុមអ្នកជំនាញជាច្រើននាក់ បានសរសេរពីវិធីផ្សេងៗតាមការយល់ឃើញរបស់ពួកគេ និងបានផ្ញើរទៅកាន់រដ្ឋាភិបាលថៃឲ្យធ្វើការពិចារណា។ វិធីមួយក្នុងចំណោមវិធីជាច្រើន ដែលកំពុងត្រូវបានគេចាប់អារម្មណ៍នោះគឺការប្រើប្រាស់បំពង់ធំមួយ ក្តាស្គី និងទួរ​ប៊ីន (ម៉ូទ័រវិលដែលអាចរុញច្រានរបស់អ្វីមួយឲ្យទៅមុខបាន) ធ្វើជាឧបករណ៍ស​ម្រាប់នាំក្មេងចេញពីល្អាងភ្នំ។ យោងតាមសារព័ត៌ Bangkok Post បានធ្វើធ្វើការចុះផ្សាយពីវីធីខាងលើនេះ និងបានពន្យល់ថា ដំបូង​គេត្រូវដាក់បំពង់ធំមួយពីកន្លែង ដែលក្មេងៗកំពុងស្នាក់នៅ និងដាក់ឲ្យដល់មាត់ល្អាង ដែលជាកន្លែងត្រូវចេញមកវិញ។ ក្នុងនោះគេគ្រោងអោយក្មេងៗទាំងនោះ តោងលើបន្ទះក្តារក្នុងបំពង់ក្រោមដី ដែលត្រូវមានអ្នកជួយសង្គ្រោះអមមកជាមួយ ដោយអោយអ្នកស្ថិតក្នុងបំពង់នេះដកដង្ហើមតាមបំពង់អុកស៊ីសែន ហើយអ្នកនៅខាងក្រៅចាំធ្វើការអូសទាញ ពួកគេចេញពីបំពង់នោះម្តងម្នាក់ៗ។ វិធីខាងលើនេះអាចអោយពួកគេជៀសផុតពីការហែលច្រមុជទឹក ព្រោះបើចាំបង្រៀនពួកគេអោយចេះច្រមុជទឹក គឺត្រូវការរយៈពេលយូរ អាចរាប់ខែហើយ ទីតាំងងងឹតពិបាកក្នុងការបង្ហាត់បង្រៀនថែមទៀត។ គំរោងខាងលើនេះកំពុងតែស្ថិតក្នុងការសិក្សាតែប៉ុណ្នោះ ត្រូវការរយៈស្រាវជ្រាវបន្ថែម ដើម្បីអោយប្រាកដថា ការជួយសង្គ្រោះអ្នកទាំង១៣នាក់ ប្រកបដោយសុវតិ្ថភាពជាដាច់ខាត៕

ប្រភព៖ bangkokpost