ថៃ៖ ជាការពិតណាស់ ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកម្នាក់ដែលត្រូវបានជាប់នៅក្នុងរូងភ្នំថាំហ្លួង អស់រយៈពេលជាច្រើនថ្ងៃ ព្រមទាំងការអត់អាហារផងនោះបានធ្វើឲ្យពួកគេមានសភាពស្គមស្គាំងយ៉ាងខ្លាំង និងគ្មានកំលាំងកំហែង ទន់ដៃទន់ជើងធ្វើអ្វីក៏មិនចង់កើតនោះឡើយ។ ក្រោយពីបានជួយសង្គ្រោះរបស់អ្នករុករកកន្លងមកក៏ទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត ដោយអ្នកទាំង១៣នាក់នោះ ពេលនេះមានសភាពកាន់តែគ្រាន់បើឡើងហើយ។ យ៉ាងណាមិញ បើនិយាយពីគ្រូបង្វឹកវិញ លោកគ្រូបង្វឹក វ័យ២៥ឆ្នាំ ឈ្មោះ Akkapol Chanthawong នៅតែស្តីបន្ទោសខ្លួនឯងថា ខ្លួនជាអ្នកខុសដែលនាំក្មេងៗទាំង១២នាក់នោះចូលមកក្នុងរូងភ្នំ និងធ្វើឲ្យពួកគេមានសភាពបែបនេះ ។ តែទោះជាយ៉ាងគ្រូបង្វឹកម្នាក់នេះ បានមើលថែក្មេងៗបានយ៉ាងល្អ ខណៈពេេលដែលពួកគេជាប់នៅក្នុងរូបភ្នំនោះ។ នៅក្នុងរឿងមួយនេះពុកម្ដាយរបស់ក្មេងក៏មិនបានស្ដីបន្ទោសលោកគ្រូអ្វីនោះដែរ ជាពិសេសនោះពួកគាត់ថែមទាំងអគុណលោកដែលបានមើលថែកូនៗរបស់ពួកគេបានយ៉ាងល្អ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកដ៏ជូរចត់របស់គ្រូបង្វឹករូបនេះវិញ ត្រូវបានលោកស្រីម្នាក់ដែលមានឈ្មោះថា Amporn Sriwichai ត្រូវជាម្តាយមីងរបស់លោក បានរៀបរាប់ឲ្យដឹងថា "ក្មួយជាមនុស្សល្អ ហើយមិនចង់ឲ្យគេគ្រប់គ្នា យល់ថាក្មេងប្រុសទាំងនោះត្រូវជាប់ក្នុងរូងភ្នំ ចាត់ទុកលោកគ្រូជាមនុស្សអាក្រក់នោះឡើយ លោកគ្រូជាក្មេងកំព្រាតាំងពីអាយុ 10 ឆ្នាំមកម៉្លេះ ហើយគាត់បានជួបប្រទះ “ការលំបាកជាច្រើនក្នុងជីវិតខ្លាំងណាស់”"។ នៅក្នុងពេលជាប់នៅក្នុងរូងភ្នំនោះ លោកគ្រូបង្វឹករូបនេះ ក៏បានសរសេរសារ ទៅកាន់ម្តាយមីងនិងជីដូចជាទីស្រលាញ់ ដែលបានចិញ្ចឹមបីបាច់តាំងពីតូចមកថា ព្រោះលោកគ្រូម្នាក់នេះមិនចង់បានអ្វីក្រៅពីការផ្តល់ទានដល់អ្នកដទៃឡើយ។
ប្រភព៖Amporn Sriwichai