ឆក់បានសម្រេច តែមិនផុតពីគុក...ជនសង្ស័យវ័យក្មេងពីរនាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក I Phone X បានសម្រេច តែគេចមិនផុតពីសមត្ថកិច្ច...(មានវីដេអូ)
-

ភ្នំពេញ៖ ជនសង្ស័យវ័យក្មេងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្របួច.កជាប់ ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក I Phone X បានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅមុខ​ផ្ទះ​លេខ ៤១ តាមផ្លូវ​លេខ១៥៥ កែង​ផ្លូវ​លេខ៤៥៨ ស្ថិតក្នុង​សង្កា​តើ​ទួល​ទំពូង១ ខណ្ឌចំការមន។ ជនសង្ស័យទី១.ឈ្មោះ សុង ចូ​វ អាយុ១៩ឆ្នាំ មុខរបរ​មិន​ពិត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ម្តុំ​កោះនរា តាម​បណ្ដោយ​ផ្លូវ​បេតុង សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ចំណែកជនសង្ស័យទី២.ឈ្មោះ កែវ ដួង​ពេ​ជ្យ អាយុ១៤ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។ បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះ ទៅផ្សារ ស្រាប់តែមានជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី​ឆ្នាំ២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1HC-2411 បានជិះមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងសួរនាំដើម្បីកសាងសុំណំរឿង ទៅកាន់តុលាការ៕

ដោយ៖ និស្ស