ទទួលទានទឹកតែខ្ញីនៅពេលព្រឹក មានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹង!
ណារ៉ា
-
វិធីធ្វើទឹកទែខ្ញី ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នក ដែលខ្ញីផ្ទុកទៅដោយអង់ទីអុកស៊ីដង់ប្រមាណច្រើនជាង ១២ប្រភេទឯណោះ ហើយវាក៏មានប្រយោជន៍ក្នុងការព្យាបាលជំងឺជាច្រើនផងដែរ។ សារធាតុដែលមានក្នុងខ្ញីមានដូចជា កាល់ស្យូម ប្រូតេអ៊ីន ជាតិដែក ផូស្វ័រ ខូលីន វីតាមីនវីតាមីនB9 ម៉ង់ហ្គាណាស ស៊ីលីកូន និងវីតាមីនB3 បន្តិចបន្តួចទៀតផង។  
គ្រឿងផ្សំ៖ – ខ្ញីចិតសំបក ហើយហាន់ស្តើងល្មម ៤-៦បន្ទះ – ទឹក ១-២ពែង  
– ក្រូចឆ្មាតូច កន្លះ ឬ ១ផ្លែ​ ហាន់ស្តើងៗ – ទឹកឃ្មុំ ឬ ស្ករស ១២ស្លាបព្រាបាយ  
វិធីធ្វើ៖ ១. ដាក់ទឹកដាំឲ្យពុះ រួចដាក់ខ្ញីចូលរម្ងាស់ប្រហែល ១០-១៥នាទី  
២. រួចចម្រាញ់យកតែទឹក ហើយដាក់ក្រូចឆ្មារហាន់ចូលឬច្របាច់ចូលក៏បាន (តាមចំណងចំណូលចិត្ត)  
៣. ពេលទទួលទានចាំដាក់បន្ថែមរសជាតិជាមួយនឹងទឹកឃ្មុំឬស្ករស (តាមចំណងចំណូលចិត្ត)។  
*ទទួលទានទឹកតែខ្ញីឧណ្ហៗនៅពេលព្រឹកដើម្បីសុខភាពអ្នក។ ប្រសិនបើចង់ទទួលត្រជាក់ អ្នកអាចយកទៅដាក់ក្នុងទូរទឹកករយៈពេលប្រហែល កន្លះម៉ោង ឬ ដាក់ដុំទឹកកកតូចៗល្មម ២-៣ដុំចូលក៏បាន។  
ចំពោះអត្ថប្រយោជន៍នៃការទទួលទានទឹកតែខ្ញីនៅព្រឹកឡើង បែបនេះរាល់ថ្ងៃអាចនឹងជំរុញដល់សុខភាពអ្នកបានយ៉ាងច្រើនដូចជា៖ – ជួយប្រឆាំងនឹងការរលាក – ជួយពង្រឹងដល់របត់ឈាមរត់ – ជួយសម្រួលដល់ការរំលាយអាហារ – ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់  
– បំបាត់ការឈឺចាប់ – បង្ការជំងឺមហារីក – ការពារពីជំងឺភ្លេចភ្លាំង – ជួយកាត់បន្ថយសម្ពាធឈាម – បន្ថយការឈឺចាប់ ដោយសារការមករដូវ។  
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត