នេះហើយទឹកចិត្តឪពុក...លោកឪពុក អង្គុយយំ នៅមុខមណ្ឌលប្រឡង បារម្ភពីកូនដែលកំពុងតែមានជំងឺជាប់ខ្លួន...(មានវីដេអូ)
-

នៅថ្ងៃប្រឡងចុងក្រោយនេះ ក្នុងមានជាឪពុកម្នាក់ អង្គុយសម្រក់ទឹកភ្នែក បន្ទាប់ពីលឺថាមានក្មេងៗជាច្រើន សន្លប់ វិលមុខ ឈឺក្បាល ក្អួតចង្អោរជាដើម។

"លោក ហេង​ ហ៊ី សម្រក់ទឹកនៅមុខមណ្ឌលប្រលង​ បារម្ភពីកូនដែលកំពុងតែឈឺ នេះហេីយទឹកចិត្តឪពុក​ ស៊ូទ្រាំលំបាកកាយអោយតែកូនបានសេចក្តីសុខ​ ទោះឪពុកត្រូវរង់ទុក្ខលំបាកប៉ុណ្ណាក៏ដោយ?។ លោកឪពុកម្នាក់នេះ ក៏បានរៀបរាប់បន្តទៀតថា កូនរបស់គាត់ ធ្លាប់ទៅព្យាបាលរហូតដល់ទៅប្រទេសក្រៅ ហើយគ្រូពេទ្យបានប្រាប់រូបគាត់ថា កុំបណ្តោយឲ្យកូនរបស់គាត់នៅម្នាក់ឯងអី ព្រោះថាគាត់មានសុខភាពពុំសូវល្អឡើយ ថ្វីត្បិតតែពេលនេះ គាត់(កូន) បានធូរស្បើយបន្តិចក៏ពិតមែន តែគាត់មិនអាចទុកកូនគាត់នៅម្នាក់បានទេ។ ជួយshareឲ្យកូនគាត់បានយល់ពីទឹកចិត្តរបស់គាត់ផង!សង្ឃឹមថាកូនរបស់គាត់នឹងធ្វើបានល្អ ប្រឡងបាននិទ្ធេសនឹងមិនមានរឿងអ្វីឡើយពេលប្រលង។"
មានវីដេអូ៖ ប្រភព៖ Chhut Wutty