ឆ្ងល់ថាប៉ូលិសចេះច្បាប់មកពីណា ដែលមកចាប់មនុស្សស្រស់ៗបែបនេះ?... ផ្អើលស្រុកព្រៃនប់ ខណៈដែលប៉ូលិសចុះចាប់ ប្រជាពលរដ្ឋ ចំនួន៣នាក់ដាក់ឡាន ទាំងមិនបានសួររកខុសត្រូវ ...សូមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មេត្តាជួយរកខុសត្រូវផង(មានវីដេអូ)
-

ព្រះសីហនុ៖ បន្ទាប់ពីឈ្មួញដីដ៏មានឥទ្ធិពល ក្នុងខេត្តព្រះសីហនុ លោក ញ៉ក់ គឹមតុង ឆោឡោ និងប្តឺងផ្ទាល់មាត់ទៅមន្រ្តីកំពូលក្នុងខេត្តថា មានគេលួយចដុតផ្ទះ រួចមក ស្រាប់តែអធិការរងស្រុកព្រៃនប់ នាំកម្លាំងចុះចាប់ពលរដ្ឋ ៣នាក់។ បើយោងវីដេអូឃ្លីបមួយបានធ្វើការបង្ហោះ​ កាលពីថ្ងៃម្សិញថា "ឥឡូវប៉ូលិសចុះចាប់ប្រជាពលរដ្ឋដែលមិនដឹង ថែមទាំងបាញ់កាំភ្លើង ​ឆ្ងល់ថាប៉ូលិសចេះច្បាប់មកពីណា ដែលមកចាប់មនុស្សស្រស់ៗបែបនេះ?"។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រះ នរាយណ៍ ដែលមានប្រជាពលរដ្ឋជាច្រើន បានធ្វើការថតពីសកម្មភាព របស់ប៉ូលិសដែលបានចុះចាប់ប្រជាពលរដ្ឋយ៉ាងស្រស់នោះ​។
បើយោងតាមសម្តីរបស់លោក អ៊ុក ស៊ីនេត បានបំភ្លឺថា បញ្ហាដីខាងលើ ស្ថិតនៅភូមិ គគីរ ឃុំបិតត្រាំង ស្រុកព្រៃនុប ខេត្តព្រះសីហនុ គឺលោក និង គ្រួសាររបស់លោក បានអោយលុយ ទៅលោក ញ៉ក់ គឹមតុង កាលពី៥-៦ឆ្នាំមុន មកទិញដីពីប្រជាជននៅទីនោះ តែត្រូវលោក ញ៉ក់ គឹមតុង មិនព្រមអោយដី នេះ មកពួកគាត់ទេ ។ លោកថា មិនត្រឹមមិនប្រគល់ដី មកអោយក្រុមគ្រួសារគាត់ តែបែរជាប្តឹងអោយប៉ូលីស ស្រុកព្រៃនុប មកចាប់សាច់ញាត់ ពួកគាត់ទាំងកំរោល និងបាញ់គំរាម ជាច្រើន គ្រាប់ ទៀតផង ។ លោកថា លោកញ៉ក់ គឹមតុង ជាមនុស្សបោកប្រាស់ និង ជាមនុស្សពិលពុលបំផុត ។
ប្រជាពលរដ្ឋស្នើរអោយ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ មេត្តាពិនិត្យមើល សំណុំរឿងលោក ញ៉ក់ គឹមតុងផង ព្រោះមានបណ្តឹងជាច្រើន ប្តឹងប្រឆាំងនឹងបុគ្គលនេះ តែមិនមានចំណាត់ការ ហាក់ដូចត្រូវដង ត្រូវផ្លែគ្នា ?៕
មានវីដេអូ៖ ប្រភព៖ ព្រះ នរាយណ៍