លោក ហេង នរៈកក្កដា បានបង្ហោះសារទៅកាន់អ្នទាំងពីរ ខ្ញុំសង្ឃឹមថា ភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះ ឲ្យបានឆាប់ៗនេះ..
ក្រោយពីមានបញ្ហារឿងដ៏ក្ដៅគគុករវាងតារាសម្ដែងលោក ហង្ស សម្បើមស័ក្ដ ជាមួយនិងម្ចាស់ផលិតកម្ម (មហាហង្ស) លោកអ៊ិន សុភិន។ ស្រាប់តែលោក ហេង នរៈកក្កដា បានបង្ហោះសារនៅលើហ្វេសប៊ុកថា «ខ្ញុំសូមបញ្ចេញយោបល់បន្តិច សំរាប់ខ្ញុំថតឱ្យផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងចឹងសោះ ចុះមិចគេគ្រប់ៗគ្នាមានបញ្ហារហូតចឹង? ដូចរាល់ថ្ងៃនេះចឹង ខ្ញុំកំពុងបំពេញការងារឱ្យផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង «ព្រលឹង» ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតអោយគាត់ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យបើកលុយមែន! ។










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។