តក់ស្លុតខ្លាំងណាស់ នៅពេលដែលលោកគ្រូ មានប្រសាសបែបនេះ!!! លោកគ្រូល្ខោនខោល អំពាវនាវដល់រាជរដ្ឋាភិបាលក្រសួងវិប្បធម៍ និងវិចិត្រសិល្បះ ចង់ឃើញល្ខោនខោលខ្មែរ បានចូលជាសម្បត្តិបេតិកភណ្ឌនៃអង្គការ UNESCO មុនលោកបិទភ្នែក
-

ល្ខោនខោល គឺជាកេរដំណែលខ្មែរយើងតាំងពីបុរាណកាលដ៏យូរលង់ណាស់មកហើយ ហើយល្ខោនខោលនេះ បង្កើតឡើងតាំងពីសម័យព្រះបាទជ័យវរន្ម័ទី៥ ដែលបច្ចុប្បន្ននេះត្រូវបានសៀមមានមហិច្ឆតាអាក្រក់ចង់ស្នើដាក់របាំមួយរបស់គេ ដែលចម្លងពីល្ខោនខោល ដែលមានឈ្មោះថា "ល្ខោនខន" ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ តែត្រូវបានជំទាស់ដោយរាជរដ្ឋាភិបាលកម្ពុជា ទើបបំណងដ៏អាក្រក់របស់សៀមមិនបានសម្រេច។

អ្វីដែលតក់ស្លុតនៅក្នុងចិត្ត លោកគ្រូល្ខោនខោល មានប្រសាសថាខ្ញុំទទូចសុំ និងអំពាវនាវដល់រាជរដ្ឋាភិបាល ក្រសួងវិប្បធម៍ និងវិចិត្រសិល្បះ ព្រមទាំងអង្កការ UNESCO ជួយចុះបញ្ជីដាក់ល្ខោនខោល ខ្មែរយើង ជាសម្បត្តិបេតិកភណ្ឌពិភពលោក វប្បធម៍អរូបិយនៃមនុស្សជាតិ ទៅកាន់អង្គការ UNESCO ហើយលោកគ្រូក៏បានបញ្ជាក់ទៀតថា ចង់ឃើញបែបនេះមុនពេលលោកគ្រូបិទភ្នែកទៅ ៕