អ្នកណាសុខចិត្ត...ក្មេងស្រីម្នាក់ ត្រូវតាល្មោភកាម ចាប់រំលោភទាំងកំរោល ហើយប៉ងសម្លាប់ និងច្របាច់.កទំលាក់ចូលក្នុងទឹកស្រះខាងក្រោយផ្ទះយ៉ាងសាហាវព្រៃផ្សៃ...បើនាងជាកូនរបស់អ្នកវិញ តើអ្នកគិតយ៉ាងណា?
-

លោកស្រី ម៉ម សុម៉ាលី ប្រធានអង្កការ អាហ្វេស៊ីប និងក្មេងស្រីរងគ្រោះ មានរឿងមិនសុខចិត្ត នូវទង្វើររបស់តាចាស់ល្មោភកាមម្នាក់ ដែលបានចាប់រំលោភនាងតូចហើយ ប៉ងសម្លាប់ ហេីយច្របាច់កទំលាក់ចូលក្នុងទឹកស្រះខាងក្រោយផ្ទះ តុលាការនៅខេត្តស្វាយរៀងបានប្រកាសកាត់ទោសជនល្មេីសតែ ៨ ឆ្នាំប៉ុណ្ណោះ។ ជាក់ស្តែង ខណៈពេលនេះ លោកស្រីក៏បានរៀបរាប់នូវក្តីមិនសុខចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតថា៖

"តោះឡេីងសាលាឧទ្ធរណ៏ទាំងអស់គ្នា ? បងប្អូនចាំបានទេនាងតូចអាយុ ១៤ ឆ្នាំត្រូវកញ្ចាស់ល្មោភកាមដែលនៅក្បែរផ្ទះរំលោភ ប៉ុនប៉ងសំលាប់ ហេីយច្របាច់កទំលាក់ចូលក្នុងទឹកស្រះខាងក្រោយផ្ទះ ? ឆ្នាំមុនខែ ១១ តុលាការនៅខេត្តស្វាយរៀងបានប្រកាសកាត់ទោសជនល្មេីសតែ ៨ ឆ្នាំប៉ុណ្ណោះ ? ពិតជាគួរអោយសង្វែក នឹងអយុត្តិធម៌ពេកហេីយរំលោភ អនិតិជន ប៉ុនប៉ងសំលាប់ ទោសតែ ៨ ឆ្នាំ ? នាងតូចមិនសុខចិត្តទេ យេីងប្តឹងបន្ត ទៅឧទ្ធរណ៏ ថ្ងៃនេះ យេីងចាំមេីលទាំងអស់គ្នាថា តេីមានភាពយុត្តិធម៌ទេ ?? បេីនាងជាកូនរបស់អ្នកតេីអ្នកគិតដូចម្តេច ?? កាលនោះបេីកុំតែបាន ក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC ជួយសង្រោះទាន់ទេ ម្លេះសមជីវិតនាងបានស្លាប់បាត់បង់ទៅហេីយ អរគុណ លោក ជំទាវ យឹម ឆៃលី Mani Hun ដែលលោក នឹងក្រុមការងារបានជួយជីវិតនាង ក៏ដូចជាជីវិតជនរងគ្រោះជាច្រេីន ?"
ប្រភព៖ Mam Somaly