មិនអាណិតទ្រូងប្រពន្ធសោះ! ប្តីលួចមានស្រី រហូតស្រីស្នេហ៍ ហៅប្តីៗពេញមាត់ ទាំងមិនទាន់រៀបការ ជាពិសេសប្រពន្ធដើម យំរាល់ថ្ងៃ និងកូនៗឈឺ គ្មានអ្នកមើលថែ..(មានវីដេអូ)
ភ្នំពេញ ៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយស្នេហាត្រីកោណ ដោយប្រពន្ធដើម តាមទាន់ប្តីកំពុងតែហូបបាយជាមួយស្រីក្មេងតាមផ្លូវ តាមរយៈវីដេអូនេះ បានបង្ហាញថា ប្រពន្ធដើមស៊ូកាត់កេរ្តិ៍ខ្មាសលែងទុកមុខឲ្យប្តីកំហូចទៀតឡើយ ដោយបានដឹកដៃតាមរកប្តីដែលប្រាប់ថារវល់ទៅធ្វើការ ប៉ុន្តែត្រូវនាងតាមទាន់កំពុងរួមតុ បាយយ៉ាងល្អូកល្អើនហាក់មិនខ្វល់ពីមាត់ញាតិឡើយ។ ក្នុងស្ថានភាពស្ទើរស្លឈាមបៀមទុក្ខពេញដើមទ្រូងស្ទើរធ្លុះធ្លាយស្រ្តីជាប្រពន្ធដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Dy Single ពេលទាន់ប្តីបានថ្លែងថា «ចាំបាត់ៗមិនឃើញលោកប្តី តេទៅយប់ថ្ងៃថ្លៃរវល់រហូត ទើបអូនដាច់ចិត្ត នាំបណ្តូលចិត្តស្កាត់ទៅជួបថ្លៃនាំកូនដើរទៅនាំកូនដើរមក បែរជាឃើញឡាន អូនប្រាប់កូនថាម៉ែឃើញប៉ាហើយ មិននឹកស្មានសោះប្តីលួចមានស្រី ភ្លេចកូនភ្លេចប្រពន្ធដោយសារវក់នឹងស្រីក្មេងអាយុ18ចោលផ្ទះសំបែង»។














ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។