តារាសម្ដែងជើងចាស់លោក ហម ឆរ៉ា បង្ហាញវត្តមានកូនស្រី យ៉ាងស្រស់ស្អាត លើទឹកដីសឹង្ហបុរី...
-

ភ្នំពេញ៖ តារាសម្ដែងជើងចាស់លោក ហម ឆរ៉ា ដ៏មានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងវិស័យសិល្បះ ហើយអ្វីដែលទស្សនិកមិនសូវបានឃើញនោះ គឺក្រុមគ្រួសាររបស់លោក ដែលរូបលោកមិនសូវឃើញបង្ហោះរូបផ្អែមល្អែមជាមួយគ្រួសារនោះ។

ស្រាប់តែមុននេះបន្តិច លោកក៏បានដាច់ចិត្តទម្លាយរូបភាព ដើរកំសាន្ត ដ៏មានក្តីសុខលើទឹកដីសឹង្ហបុរី ជាមួយកូនស្រីសំណព្វបណ្តូលចិត្ត ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ដោយមិននឹកស្មានថា លោក មានកូនធំប៉ុណ្ណឹងទៅហើយ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់លោក ហម ឆរ៉ា បានបង្ហោះសារដ៏វែងថា "ឪពុកម្តាយ!!! ឱកាសដែលយេីងអាចលេីកពរកូនបានគួរលេីកពរឱ្យបានច្រេីនតាមដែលអាចធ្វេីបាន! ពុកកាន់តែចាស់កូនកាន់តែធំ ពុកមិនអាចលេីកពរកូនរួចដូចមុន! មានតែកាន់ដៃកូនរួមដំណេីរនៅលេីផ្លូវមួយដែលពុកអាចធ្វេីបានទោះជាមិនបានល្អគ្រប់យ៉ាងសម្រាប់កូនក៏ដោយ តែកូនចូរចាំណា៎ពុកស្រឡាញ់កូនរហូត"។
យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើន​ បង្ហាញអារម្មណ៍សប្បាយចិត្តជំនួស លោកឪពុក និងកូនស្រីជាទីស្រលាញ់។
ប្រភព៖ ហម ឆរ៉ា