ភ្លៀងធ្លាក់មួយមេ លាយខ្យល់កន្ត្រាក់ បណ្ដោយឲ្យរលំដើមឈើសង្កត់រថយន្ត២គ្រឿង នៅសង្កាត់ទួលស្វាយព្រៃ២ តែមិនបង្កគ្រោះថ្នាក់ ដល់មនុស្សឡើយ
ភ្នំពេញៈ កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ មានករណីភ្ញាក់ផ្អើលមួយ ដោយមុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមកទើបដឹងថា មានខ្យល់កន្ទាក់ដើមឈើយ៉ាងធំមួយដើម បានធ្លាក់បាក់មកលើផ្លូវ ហើយបានត្រូវធ្លាក់ចំពីលើរថយន្ត២គ្រឿងរងការខូចខាតយ៉ាងដំណំ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។