ប៉ូលិសអន្តោប្រវេសន៍ ខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យជនជាតិអាមេរិកកាំងម្នាក់ ឲ្យទៅស្ថានទូតប្រចាំកម្ពុជាវិញ ដើម្បីធ្វើការកាត់ទោស ក្រោយពីជនសង្ស័យ បានចាប់រំលោភកុមារជាច្រើនអ្នក នៅសហរដ្ឋអាមេរិក
ព្រះសីហនុៈ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ជនជាតិអាមេរិកកាំងម្នាក់ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ ខេត្តព្រះសីហនុ ធ្វើការឃាត់ក្រោយពីជនសង្ស័យ បានរំលោភផ្លូវភេទលើកុមារ ជាច្រើននៅសហរដ្ឋអាមេរិក រួចរត់មកពួនសម្ងំលាក់ខ្លួននៅ ខេត្តព្រះសីហនុ។ ជនសង្ស័យខាងលើមានឈ្មោះ William David BRENNER។ ការចាប់ខ្លួននេះ គឺបន្ទាប់ពីមានការស្នើសុំរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា រួចបញ្ជូនមកភ្នំពេញ។





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។